KOICA ជួយវៀតណាមលើកកំពស់សមត្ថភាពប្រគួតប្រជែង
12/06/2014 08:18
Vovworld-នាថ្ងៃទី១១មិថុនា ស្ថាប័នសហប្រតិបត្តិការ អន្តរជាតិកូរ៉េខាងត្បូង (KOICA) នៅវៀតណាមបាន សហការជាមួយនាយកដ្ឋានគ្រប់គ្រងប្រគួតប្រជែង ចំណុះក្រសួងឧស្សាហពាណិជ្ជកម្ម
នាយកដ្ឋានគ្រប់គ្រងប្រគួតប្រជែងបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយ KOICA នាឆ្នាំ២០១១ (VOV) Vovworld-នាថ្ងៃទី១១មិថុនា ស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) នៅវៀតណាមបានសហការជាមួយនាយកដ្ឋានគ្រប់គ្រងប្រគួតប្រជែង ចំណុះក្រសួងឧស្សាហពាណិជ្ជកម្មបានរៀបចំពិធីប្រគល់ប្រព័ន្ធព័ត៌មានគួបផ្សំក្នុង ក្របខ័ណ្ឌគំរោងការ កសាងប្រព័ន្ធព័ត៌មានសំរាប់នាយកដ្ឋានគ្រប់គ្រងប្រគួត ប្រជែង។ នេះជាគំរោងការដោយ KOICA ជួយឧបត្ថម្ភដោយប្រភពទុនជំនួយ ឥតសំណងមានតំលៃ១,៥លានដុល្លាអាមេរិកដែលបានអនុវត្តចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។ នៅពិធីនេះលោក Kim Sik Hyon ប្រធានស្ដីទីដំណាងរបស់ KOICA នៅវៀត ណាមបានសម្ដែងក្តីសង្ឃឹមថាគំរោងការនេះនឹងជួយបង្កើតបរិយាកាសសេដ្ឋកិច្ច ទីផ្សារសេរីនិងសមភាព ជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគនិងការពារ អ្នកប្រើប្រាស់នៅវៀតណាមប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងទៀត៕
Related







