VOV WorldVOV World
ក្រិកផ្អាកការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅទួរគីវិញតាមកិច្ចព្រមព្រៀងជាមួយ EU
20/03/2016 08:40
(VOVworld) - រដ្ឋាភិបាលក្រិកនាថ្ងៃទី២០ មិនា បាន ប្រកាសថា មិនទាន់ចាប់ផ្ដើមបញ្ជូនជនភៀសខ្លួនត្រ ឡប់ទៅទួរគីវិញតាមកិច្ចព្រមព្រៀងដែលទួរគីនិង សហភាពអឺរ៉ុប (EU) ទើបនឹងទទួលបានមុននេះ២ថ្ងៃ សំដៅរំដោះវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
ក្រិកផ្អាកការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅទួរគីវិញតាមកិច្ចព្រមព្រៀងជាមួយ EU
(VOVworld) - រដ្ឋាភិបាលក្រិកនាថ្ងៃទី២០ មិនា បានប្រកាសថា មិនទាន់ចាប់ផ្ដើម បញ្ជូនជនភៀសខ្លួនត្រឡប់ទៅទួរគីវិញតាមកិច្ចព្រមព្រៀងដែលទួរគីនិងសហភាព អឺរ៉ុប (EU) ទើបនឹងទទួលបានមុននេះ២ថ្ងៃសំដៅរំដោះវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរ បំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។មុននោះ ថ្លែងមតិចំពោះមុខ គណៈរដ្ឋមន្ត្រីក្រិក នាយករដ្ឋមន្រ្តីប្រទេសនេះលោក Alexis Tsipras បានប្រកាស ថា ត្រៀមជាស្រេចបញ្ជូនជនចំណាកស្រុកស៊ីរីខុសច្បាប់ត្រឡប់មកទួរគី វិញនាថ្ងៃ ទី២០ មិនាតាមផែនការដែលបានដាក់ចេញ។ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីក្រិក បន្ទាប់នោះ បានចាត់ទុកថា Athens ត្រូវការពេលវេលាច្រើនថែមទៀតដើម្បីត្រៀម រៀបចំ។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត កងកម្លាំងការពារឆ្នេរសមុទ្រលីប៊ីបានឲ្យដឹង ថា មានជនចំណាកស្រុកយ៉ាងហោចណាស់៣០នាក់បានស្លាប់នៅពេលនាវាដឹក ជញ្ជូនគេត្រូវលិចនៅលំហរសមុទ្រប្រទេសនេះនាថ្ងៃទី១៩ មិនា៕