ក្រិកបដិសេធពាក្យសូមសិទ្ធិជ្រកកោនរបស់បណ្ដាទាហានដែលបានចូលរួមការធ្វើរដ្ឋប្រហារនៅទួរគី
23/09/2016 10:20
(VOVworld) – នាថ្ងៃទី ២១ កញ្ញា ប្រទេសក្រិកបាន បដិសេធពាក្យសូមសិទ្ធិ ជ្រកកោនរបស់ទាហានមួយ រូបក្នុងចំណោមទាហានទាំង ៨ រូបដែលបានរត់គេច ខ្លួនពីទួរគីបន្ទាប់ពីការធ្វើរដ្ឋប្រហារមិនសម្រេច នាខែ កក្កដា កន្លងទៅ។

ក្រិកបដិសេធពាក្យសូមសិទ្ធិជ្រកកោនរបស់បណ្ដាទាហានដែលបានចូលរួមការធ្វើរដ្ឋប្រហារនៅទួរគី (VNA) (VOVworld) – នាថ្ងៃទី ២១ កញ្ញា ប្រទេសក្រិកបានបដិសេធពាក្យសូមសិទ្ធិ ជ្រកកោនរបស់ទាហានមួយរូបក្នុងចំណោមទាហានទាំង ៨ រូបដែលបានរត់ គេចខ្លួនពីទួរគីបន្ទាប់ពីការធ្វើរដ្ឋប្រហារមិនសម្រេច នាខែ កក្កដា កន្លង ទៅ។ មេធាវី របស់បណ្ដាទាហានទួរគីពោលខាងលើ លោកស្រី Stravroula Tomara បានឲ្យដឹងថា៖ គណៈកម្មាធិការពិនិត្យមើលសិទ្ធិជ្រកកោនរបស់ ក្រិកបាន បដិសេធពាក្សសូមសិទ្ធិជ្រកកោនរបស់ទាហានមួយរូបនេះ ហើយបញ្ឈប់ការ ពិនិត្យមើលពាក្យសូមនៃទាហានពីនាក់ទៀត។ លោកស្រី Tomara បានប្រកាសនឹងប្រឆាំងជំទាស់សេចក្តីសម្រេចរបស់គណៈកម្មា ធិការពោលខាងលើ៕
Related






