ក្រោយពី Brexit ទីផ្សារហិរញ្ញវត្ថុនៅស្ថិតក្រោមការគ្រប់គ្រង
27/06/2016 11:18
(VOVworld) - តាមលោកស្រីរូបនេះថា ទីផ្សារហិរញ្ញវត្ថុ នានាវាយតំលៃមិនត្រឹមត្រូវនូវផលប៉ះពាល់នៃការបោះ ប្រជាមតិនៅអង់គ្លេស ប៉ុន្តែ IMF ចាត់ទុកថា ស្ថានភាព មិនអាក្រក់ដល់ថ្នាក់ ធ្លាក់ចូលក្នុងចលាចលទេ ។

(VOVworld) - ក្រោយពី Brexit ទីផ្សារហិរញ្ញវត្ថុនៅស្ថិតក្រោមការគ្រប់គ្រង។នេះជា ការអះអាងរបស់អគ្គនាយិការមូលនិធិរូបីយប័ណ្ណអន្តរជាតិ (IMF) លោកស្រីChristine Lagarde នាថ្ងៃទី២៦ មិថុនា។តាមលោកស្រីរូបនេះថា ទីផ្សារហិរញ្ញវត្ថុនានាវាយ តំលៃមិនត្រឹមត្រូវនូវផលប៉ះពាល់នៃការបោះប្រជាមតិនៅអង់គ្លេស ប៉ុន្តែ IMF ចាត់ ទុកថា ស្ថានភាពមិនអាក្រក់ដល់ថ្នាក់ ធ្លាក់ចូលក្នុងចលាចលទេ។លោកស្រី Lagarde បានលើកច្បាស់ថា ធនាគារកណ្ដាលនានាបានអនុវត្តន៍ល្អនូវតួនាទីរបស់ ខ្លួនហើយជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីប្រើប្រាស់រាល់វិធានការដ៏សម ស្រប ខណៈដែលអ្នកកំណត់គោលនយោបាយបានមានសកម្មភាពដើម្បីធានាឲ្យ គ្រប់ករណីស្ថិតនៅក្រោមការគ្រប់គ្រង។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក George Osborne អះអាងថា នៅមានភាពមាំមួនចំពោះមុខ ការសាកល្បង(រូបថត៖AFP/TTXVN) ក្នុងពេលនោះ នាថ្ងៃទី២៧ មិថុនា រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក George Osborne បានចាត់ទុកថា ការដែលប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប (EU) នឹងបណ្ដាល ឲ្យទីផ្សារហិរញ្ញវត្ថុជួបប្រទះនឹងអស្ថិរភាព ប៉ុន្តែលោករូបនេះក៏បាន អះអាងថា ខឿន សេដ្ឋកិច្ចធំទី៥លើពិភពលោកនេះនៅមានភាពមាំមួនចំពោះមុខ ការសាកល្បង នាពេលខាងមុខ។លោក Osborne បានឲ្យដឹងថា រដ្ឋាភិបាលអង់ គ្លេសបានអនុវត្តន៍ ផែនការទប់ទល់ទៅនឹងករណីបន្ទាន់សំដៅដោះស្រាយផល វិបាកក្រោយពី Brexit៕
Related





