VOV WorldVOV World
ក្រសួងនគរបាលវៀតណាមបង្កើនទំនាក់ទំនងជាមួយបណ្ដាស្ថាប័នអនុវត្តច្បាប់នៃស្រីលង្ការ
22/07/2014 08:46
(VOVworld) - នារសៀលថ្ងៃទី២១ កក្កដា នៅទីស្ដីការ រដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ ជាន់ខ្ពស់នៃក្រសួងនិតិកម្មនិងសណ្ដាប់ធ្នាប់ស្រីលង្ការ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងនិតិកម្មនិងសណ្ដាប់ ធ្នាប់លោក Nanda Mallawaarchchi ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅវៀតណាម។
ក្រសួងនគរបាលវៀតណាមបង្កើនទំនាក់ទំនងជាមួយបណ្ដាស្ថាប័នអនុវត្តច្បាប់នៃស្រីលង្ការ
(VOVworld) - នារសៀលថ្ងៃទី២១ កក្កដា នៅទីស្ដីការរដ្ឋាភិបាលឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ ខ្ពស់នៃក្រសួងនិតិកម្មនិងសណ្ដាប់ធ្នាប់ស្រីលង្ការ ដឹកនាំដោយរដ្ឋលេខាធិការក្រសួង និតិកម្មនិងសណ្ដាប់ធ្នាប់លោក Nanda Mallawaarchchi ដែលកំពុងមានដំណើរទស្សនកិច្ច នៅវៀតណាម។នៅទីនេះ លោក Nguyen Xuan Phuc បានស្នើរឲ្យក្រសួងនិតិកម្មនិង សណ្ដាប់ធ្នាប់ស្រីលង្ការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាលវៀតណាម ក្នុងការងារប្រយុទ្ធជាមួយបណ្ដាអង្គការឧក្រិដ្ឋកម្ម ដើម្បីការពារសន្តិសុខ សុវត្ថភាពឲ្យ គណៈប្រតិភូជាន់ខ្ពស់នានានៃប្រទេសទាំង២ ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ។លោក Nanda Mallawaarchchi បានឲ្យដឹងថា នឹងធ្វើអស់ពីកម្លាំងកាយ ចិត្តដើម្បីនាំទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួងទាំង២ឡើងកំពស់ថ្មី លើកកំពស់ ប្រសិទ្ធិភាពក្នុងកិច្ចសហប្រតិបតិ្តការបង្ការប្រយុទ្ធប្រឆាំងបទល្មើសរវាងប្រទេសទាំង២។ ទិដ្ឋភាពនៅជំនួបប្រាស្រ័យរវាងតំណាងក្រសួងនគបាលវៀតណាមនិង គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនិតិកម្មនិងសណ្ដាប់ធ្នាប់ស្រីលង្ការ (រូបថត៖cand.com.vn) មុននោះ ឧត្តមសេនីយ៍ឯក Dang Van Hieu អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងនគរបាលវៀត ណាម បានមានជំនួបប្រាស្រ័យជាមួយគណៈប្រតិភូជាន់ខ្ពស់ស្រីលង្ការ។លោក Dang Van Hieu បានស្នើរឲ្យក្រសួងនគរបាលវៀតណាមនិងបណ្ដាស្ថាប័នអនុវត្តច្បាប់ ស្រីលង្ការរៀបចំលាតត្រដាងអនុវត្តយន្តកាចរចារ ឬសន្និសីទថ្នាក់ក្រសួងអំពីសន្តិសុខ រវាងក្រសួងទាំង២ប្ដូរវេន១ក្នុងរយៈពេល២ឆ្នាំម្ដងប្រកបដោយប្រសិទ្ធិភាព៕