ក្រុម Normandy ៤ គាំទ្រការឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែន
31/12/2015 10:11
(VOVworld) - ថ្នាក់ដឹកនាំទាំង៤រូបក៏បានសង្កត់ធ្ងន់ថា ត្រូវគោរពមាត្រានានានៃកិច្ចព្រមព្រៀងសន្តិភាពMinsk ទី២ក្នុងឆ្នាំ២០១៦ ក្នុង នោះមានការត្រៀមរៀបចំឲ្យ ការបោះឆ្នោតថ្នាក់តំបន់នៅទីក្រុង Donbass របស់ អ៊ុយក្រែននៅដើមឆ្នាំ២០១៧ទៀតផង៕

ថ្នាក់ដឹកនាំនៃប្រទេសទាំង៤ក្នុងក្រុម Normandy ៤ នៅជំនួបសន្ទនាដែលបានរៀបចំឡើងនៅទីក្រុងប៉ារីសកាលពីខែតុលា (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី៣០ ធ្នូ ថ្នាក់ដឹកនាំប្រទេសទាំង៤ ក្នុងក្រុម Normandy ៤ រួមមានអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ប្រធានា ធិបតីបារាំងលោក Francois Hollande ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានអះអាងជាថ្មីម្ដងទៀតនូវការ គាំទ្រចំពោះបទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែនក៏ដូចជាផែន ការដកអាវុធ ធូនធ្ងន់ចាកចេញពីតំបន់។ថ្នាក់ដឹកនាំទាំង៤រូបក៏បានសង្កត់ធ្ងន់ថាត្រូវគោរពមាត្រា នានានៃកិច្ចព្រមព្រៀងសន្តិភាព Minsk ទី២ក្នុងឆ្នាំ២០១៦ ក្នុង នោះមានការត្រៀម រៀបចំឲ្យការបោះឆ្នោតថ្នាក់តំបន់នៅទីក្រុង Donbass របស់ អ៊ុយក្រែននៅដើមឆ្នាំ ២០១៧ទៀតផង៕
Related







