VOV WorldVOV World
ក្រុមទាក់ទងអំពីអ៊ុយក្រែនឯកភាពលើការបន្តដកអាវុធ
08/05/2015 09:51
(VOVworld) - ក្រោយកិច្ចប្រជុំជាលើដំបូងរបស់អនុក្រុម ចំនួន៤ដែលបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៦ដល់ទី៧ ឧសភា ក្រុមទាក់ទងអំពីការដោះស្រាយស្ថានភាព អ៊ុយ ក្រែនបានឯកភាពលើសេចក្ដីសំរេចចិត្ត១ដែក មានចរិតលក្ខណៈគោលការណ៍អំពីការបញ្ចប់ជំលោះនៅតំបន់ Shirokino និងបន្តដកអាវុធក្រោម ១០០mm។
ក្រុមទាក់ទងអំពីអ៊ុយក្រែនឯកភាពលើការបន្តដកអាវុធ
(VOVworld) - ក្រោយកិច្ចប្រជុំជាលើដំបូងរបស់អនុក្រុមចំនួន៤ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦ដល់ទី៧ ឧសភា ក្រុមទាក់ទងអំពីការដោះស្រាយស្ថានភាពអ៊ុយក្រែន បានឯកភាពលើសេចក្ដីសំរេចចិត្ត១ដែកមានចរិតលក្ខណៈគោលការណ៍អំពីការ បញ្ចប់ជំលោះនៅតំបន់ Shirokino និងបន្តដកអាវុធក្រោម ១០០mm។តាមតំណាង អចិន្ត្រៃរបស់រុស្ស៊ីនៅអង្គការសន្តិសុខនិងសហប្រតិបតិ្តការអឺរ៉ុប (OSCE) លោក Andrey Kelin ថា ភារកិច្ចចំនួន២គោលខាងលើត្រូវបាន ចាត់ទុកជាភារកិច្ចស្នូល របស់អនុក្រុមសន្តិសុខចំណុះក្រុមទាក់ទង។ចាប់ពីពេលនេះ រហូតមកដល់ចុងខែ ឧសភា អនុក្រុមនេះនឹងត្រូវកសាងផែនការចុងក្រោយ១ សំរាប់បញ្ហាឈប់បាញ់ ដកអាវុធ សំដៅឆ្ពោះទៅការប្រក្រតីស្ថានភាពនៅតំបន់ Shirokino។   សមាជិក OSCE ស៊ើបអង្កេតនៅជិតភូមិ Shirokino អ៊ុយក្រែននាថ្ងៃទី៣០ មិនា (រូបថត៖AFP/TTXVN) រីឯខ្លួនវិញ តំណាងរបស់ភាគីអ៊ុយក្រែននៅកិច្ចប្រជុំនេះ អតីតប្រធានាធិបតីលោក  Leonid Kuchma បានឲ្យដឹងថា អនុក្រុមសន្តិសុខនឹងឃ្លាំមើលដោយផ្ទាល់ស្ថាន ភាពនៃការអនុវត្តកិច្ចព្រមព្រៀង Minsk ស្ដីពីការឈប់បាញ់និងដកអាវុធធ្ងន់នៅ ខ្សែព្រំដែននៅក្រុង Donbass របស់អ៊ុយក្រែន៕