ក្រុមហ៊ុន Vietjet ចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃរាប់ពាន់លានដុល្លារនៅ Singapore Airshow ២០១៦
20/02/2016 08:43
(VOVworld)-នៅការតាំងពិព័រណ៍អាកាសចរណ៍អន្តរជាតិ Singapore Airshow ២០១៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខា

រូបថតៈ Vietnamnet.vn (VOVworld)-នៅការតាំងពិព័រណ៍អាកាសចរណ៍អន្តរជាតិ Singapore Airshow ២០១៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខាលើកិច្ចសន្យាសំខាន់ ៗជាមួយក្រុមហ៊ុនធំបំផុតលើពិភពលោកចំនួន៣ ដោយមានតម្លៃរាប់ពាន់លាន ដុល្លារអាមេរិក។កិច្ចសន្យាទី១ គឺ Vietjetចុះហត្ថលេខាជាមួយក្រុមហ៊ុន Pratt& White ចំណុះសម្ព័ន្ធក្រុមហ៊ុន United Technologies corp របស់អាមេរិក ដោយ បញ្ជាទិញម៉ាស៊ីនសម្រាប់បំពាក់យន្តហោះប្រភេទ A320និង A321ចំនួន៦៣ គ្រឿង ។ កិច្ចសន្យានេះមានតម្លៃ៣,០៣ពាន់លានដុល្លារអាមេរិក ដែលបាន ចាត់ទុកថា ជាកិច្ចសន្យាមានតម្លៃធំបំផុតដែលបានចុះហត្ថលេខានៅ Singapore Airshow។ កិច្ចសន្យាទី២ដែលបាន Vietjet ចុះហត្ថលេខាជាមួយក្រុមហ៊ុន SR Technics របស់ស្វីសដោយមានតម្លៃជាង៦០លានដុល្លារអាមេរិក។ កិច្ចសន្យា ទី៣មានតម្លៃ ៣០លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនអាកាសចរណ៍ Airbus។ តាមនោះ Vietjet និងAirbus នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបរ វីស្វករ ជាង ម៉ាស៊ីនជាដើម។ដោយកិច្ចសន្យាពោលខាងលើ Vietjet បានក្លាយ ទៅជាក្រុមហ៊ុន អាកាសចរណ៍ដំបូងនៅវៀតណាមបានរួមសហការជាមួយ Airbus រៀបចំសកម្ម ភាពហ្វឹកហាត់សម្រាប់ក្រុមអ្នកបើកបរផងដែរ៕
Related







