VOV WorldVOV World
ក្រុមការងារនៃវិទ្យុសម្លេងវៀតណាមបំពេញការងារនៅស្ថានីយ៍ វិទ្យុសម្លេងអន្តរជាតិអាល្លឺម៉ង
13/08/2013 07:28
ក្រុមការងារនៃវិទ្យុសម្លេងវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅ ស្ថានីយ៍វិទ្យុសម្លេងអន្តរជាតិអាល្លឺម៉ងនិងទីភ្នាក់ងារសារព័ត៌មាន Reuters
ក្រុមការងារនៃវិទ្យុសម្លេងវៀតណាមបំពេញការងារនៅស្ថានីយ៍ វិទ្យុសម្លេងអន្តរជាតិអាល្លឺម៉ង
គណៈប្រតិភូនៃវិទ្យុសម្លេងវៀតណាមជួបធ្វើការនៅមជ្ឈមណ្ឌល ផ្តល់ប័ត៌មាន Reuters (រូបថតៈ vov.vn) (VOVworld)-ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៣សីហា ក្រុមការងារនៃវិទ្យុសម្លេងវៀតណាម ដឹកនាំដោយអគ្គនាយករង Vu Hai បានទៅបំពេញទស្សនកិច្ចការងារនៅស្ថានីយ៍វិទ្យុ សម្លេងអន្តរជាតិអាល្លឺម៉ងនិងទីភ្នាក់ងារសារព័ត៌មាន Reuters ចំណុះសម្ព័ន្ធក្រុមហ៊ុន Thomson Reuters របស់អង់គ្លេស។ នៅទីក្រុង Bonn និងរដ្ឋធានី Berlin (អាល្លឺម៉ង) ក្រុមការងារបានមានការពិភាគ្សាជាមួយផ្នែកទំនាក់ទំនងអន្តជាតិផ្សព្វផ្សាយរបស់ ស្ថានីយ៍វិទ្យុសម្លេងអន្តរជាតិអាល្លឺម៉ង់។ ក្នុងការ ជួបសន្ទនាជាមួយអគ្គនាយករង Vu Hai លោក Klaus Bergmann ប្រធាន​ការិយាល័យកិច្ចការបរទេសនៃស្ថានីយ៍ វិទ្យុសម្លេងអន្តរជាតិអាល្លឺម៉ង់ឲ្យដឹងថា នឹងយកចិត្តទុកដាក់ដល់សំណើររបស់វិទ្យុ សម្លេងវៀតណាមអំពីការដែល វិទ្យុសម្លេងអន្តរជាតិអាល្លឺម៉ង់នឹងជួយបណ្តុះ បណ្តាលប្រភពធនធានមនុស្ស ស្រាវជា្រវវិធីជួយឧបត្ថម្ភឲ្យបានសមស្របទៅនឹង ស្ថានភាពជាក់ស្តែង។ នៅទីក្រុងឡុង (អង់គ្លេស) ក្រុមការងារវិទ្យុសម្លេងវៀត ណាមបានស្វែងយល់ដំណើការផ្តល់ព័ត៌មាន និងចរចារអំពីការទិញកញ្ចប់រូប ថតសាព័ត៌មានរបស់ Reuters ផងដែរ៕