ក្រុមការងាររបស់ការិយាល័យនយោបាយបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត An Giang
26/09/2013 11:41
Vovworld-ការអនុវត្តយ៉ាងម៉ឹងម៉ាត់បានជួយឲ្យដំបន់អនុវត្តការដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ចល្អជាង កែលំអរជីវភាពរស់នៅប្រជាជនធានាសុខុមាលភាពសង្គម

ក្រុមការងាររបស់ការិយាល័យនយោបាយបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈ កម្មាធិការបក្សខេត្ត An Giang។ (VOV) Vovworld-ក្នុងពិធីធ្វើការនាថ្ងៃទី២៦កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc ប្រធានក្រុមការងារបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត An Giang អំពីលទ្ធផលត្រួតពិនិត្យការដឹកនាំនិងរៀបចំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ ស្ដីអំពី“បញ្ហាបន្ទាន់មួយចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន” និងសារាចរណ៍លេខ ០៣របស់ការិយាល័យនយោបាយ “បន្តរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោក ប្រធានហូជីមិញ”នៅដំបន់។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថាការអនុវត្តយ៉ាងម៉ឹងម៉ាត់សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤និតិកាលទី១១និងសារាចរណ៍លេខ ០៣របស់ការិយាល័យនយោបាយបានជួយឲ្យដំបន់អនុវត្តការដឹកនាំអភិវឌ្ឍន៍ សេដ្ឋកិច្ចល្អជាង កែលំអរជីវភាពរស់នៅប្រជាជនធានាសុខុមាលភាពសង្គម៕
Related





