ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការគំរាមកំហែងភេរវកម្មចំពោះអាកាសចរណ៍
23/09/2016 10:12
(VOVworld) - ប្រព័ន្ធអាកាសចរណ៍ស៊ីវិលពិភពលោក ដើរតួនាទីសំខាន់ស្លាប់រស់ថេះចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងភាពសម្បូររុងរឿងដោយហេតុនេះ ប្រទេសជាសមាជិកទាំងអស់គប្បីគាំទ្រវិធាន ការណ៍ធានាសន្តិសុខអាកាសចរណ៍ដើម្បីបរិយា កាសសន្តិភាពនិងស្ថិរភាពមួយ។

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការគំរាមកំហែងភេរវកម្មចំពោះអាកាសចរណ៍ (VNA) (VOVworld) - ប្រព័ន្ធអាកាសចរណ៍ស៊ីវិលពិភពលោកដើរតួនាទីសំខាន់ស្លាប់រស់ ថេះចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងភាពសម្បូររុងរឿងដោយហេតុនេះប្រទេសជា សមាជិកទាំងអស់គប្បីគាំទ្រវិធានការណ៍ធានាសន្តិសុខអាកាសចរណ៍ដើម្បី បរិយាកាសសន្តិភាពនិងស្ថិរភាពមួយ។ នេះគឺជាសេចក្តីថ្លែងការណ៍ដែលក្រុម ប្រឹក្សារសន្តិសុខ អ.ស.ប. បាននាំចេញនៅកិច្ចប្រជុំនាព្រឹកថ្ងៃទី ២២ កញ្ញា។ ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៣០៩ (ឆ្នាំ ២០១៦) ស្តីពីការគំរាមកំហែងភេរវកម្មចំពោះផ្នែកអាកាសចរ ណ៍ស៊ីវិល។ តាមនោះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពាវនាវឲ្យប្រទេសនា នាសហការក្នុងក្របខ័ណ្ឌអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិរបស់ អ.ស.ប. (ICAO) សំដៅធានាថា៖ បណ្ដាបទដ្ឋានសន្តិសុខអន្តរជាតិនៃប្រទេសនិ មួយៗត្រូវបានត្រួតពិនិត្យឡើងវិញនិងកែលំអរដើម្បីចំណាតដំណោះគ្រោះ អាសន្នដោយភេរវកម្មប្រកបដោយប្រសិទ្ធភាព។ សេចក្តីសម្រេចចិត្តក៏ បានអំពាវនាវឲ្យប្រទេសទាំងឡាយអនុវត្តបទដ្ឋានរបស់ ICAO ស្តីពីការរាំង ស្កាត់គ្រោះអាសន្ននៅព្រលានយន្តហោះ ផងដែរ៕
Related






