ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ឯកភាពអំពីខ្លឹមសារស្នូលនៃពង្រាងសេចក្តីសម្រេចចិត្តចំពោះបញ្ហានៅស៊ីរី
26/09/2013 08:43
(VOVworld) – នេះគឺជាលទ្ធផលទទួលបានក្នុង ជំនួបរវាងបណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សា សន្និសុខ អ.ស.ប. ជាមួយ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុង New York។

ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បានឯកភាពអំពីខ្លឹមសារស្នូលនៃ ពង្រាងសេចក្តីសម្រេចចិត្តចំពោះបញ្ហានៅស៊ីរី។ (Image: Vietnam+) (VOVworld) – ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បានឯកភាពអំពីខ្លឹមសារស្នូលនៃ ពង្រាងសេចក្តីសម្រេចចិត្តចំពោះបញ្ហានៅស៊ីរី។ នេះគឺជាលទ្ធផលទទួលបានក្នុង ជំនួបរវាងបណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្និសុខ អ.ស.ប. ជាមួយ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុង New York។ ខ្លឹមសារក្នុងពង្រាងសេចក្តីសម្រេចចិត្តនេះបានផ្តោតទៅលើលទ្ធភាពអនុវត្ត រាល់បទដាក់ទណ្ឌកម្មចំពោះស៊ីរី តាមជំពូកទី ៧ នៃធម្មនុញ្ញ អ.ស.ប. ក្នុងករណី រដ្ឋអំណាចនៃប្រធានាធិបតីស៊ីរី លោក Bashar al-Assad មិនប្រតិបត្តិតាមផែនការ បំផ្លាញចោលអាវុធគីមីរបស់រុស្សីនិងអាមេរិកទេនោះ។ តាមគំរោងពង្រាងសេចក្តី សម្រេចចិត្តនេះនឹងអាចត្រូវបានដាក់ជូនឡើងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃ ទី ២៧ កញ្ញា ៧។ ទន្ទឹមនឹងនោះ ការរៀបចំសន្និសីទ សន្តិសុខអំពីស៊ីរីក៏នឹងត្រូវ បានពិភាក្សាផងដែរ។ ក្នុងពេលនោះ ក្រុមអធិារនៃ អ.ស.ប. បានទៅកាន់ស៊ីរីដើម្បី ស្វែងរកភ័ស្តុតាងអំពីការវាយប្រហារ ដោយអាវុធគីមីនៅប្រទេសមជ្ឈឹមបូរព៌ារ នេះ។ នៅខាងក្រៅសម័យប្រជុំលើកទី ៦៨ នៃមហាសន្និបាត អ.ស.ប. ប្រទេសជា ច្រើនបានសន្យាផ្តល់ជំនួយមនុស្ស ធម៌សំរាប់ស៊ីរី៕
Related





