VOV WorldVOV World
ក្រុមប្រឹក្សាសន្តិសុខអ.ស.បព្រមានអំពីស្ថានការណ៍អំពើហឹង្សានៅស៊ូដង់ខាងត្បូង
20/02/2016 08:50
(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី១៩ កុម្ភៈបានចេញសេចក្ដីជូនដំណឹងសារព័ត៌មានដោយ ព្រមានអំពីការឡើងជញ្ដើរនៃស្ថានការណ៍អំពើហឹង្សា និងការរំលោភបំពានសិទ្ធិមនុស្សនៅស៊ូដង់ខាងត្បូង
ក្រុមប្រឹក្សាសន្តិសុខអ.ស.បព្រមានអំពីស្ថានការណ៍អំពើហឹង្សានៅស៊ូដង់ខាងត្បូង
ជនភៀសខ្លួនស៊ូដង់ខាងត្បូងរង់ចាំទទួលស្បៀងអាហារឧបត្ថម្ភ (រូបថត៖UNHCR) (VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី១៩ កុម្ភៈបានចេញសេចក្ដីជូន ដំណឹងសារព័ត៌មានដោយព្រមានអំពីការឡើងជញ្ដើរនៃស្ថានការណ៍អំពើហឹង្សា និងការរំលោភបំពានសិទ្ធិមនុស្សនៅស៊ូដង់ខាងត្បូង ព្រមទាំងថ្កោលទោស រាល់ ទង្វើរវាយប្រហារនិងបង្ករឿងហេតុរបស់មុខសញ្ញាប្រដាប់អាវុធតម្រង់ទៅលើពល រដ្ឋនិងបុគ្គលិកអ.ស.បដែលកំពុងបំពេញបេសកកម្មនៅប្រទេសនេះ។មន្រ្តីជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសរឿងហេតុដែលក្រុមខ្មាន់កាំភ្លើងនៅស៊ូដង់ ខាងត្បូងវាយប្រហារពលរដ្ឋដែលស្នាក់នៅមូលដ្ឋានរបស់ក្រុមបេសក កម្មអ.ស.ប ប្រចាំនៅប្រទេសនេះ នាថ្ងៃទី១៧និងថ្ងៃទី១៨ កុម្ភៈ ដែលបណ្ដាលឲ្យ មនុស្សស្លាប់ ១៨នាក់និងរងរបួស៥០នាក់៕