VOV WorldVOV World
កសាងជំហរប្រយុទ្ធក្នុងដួងចិត្តប្រជាជននិងកម្លាំងកងទ័ពរឹងមាំគ្រប់ជុ្រងជ្រោយ
13/12/2016 10:30
(VOVworld)-នាថ្ងៃទី១៣ធ្នូ គណៈកម្មាធិការបក្សទ័ពមជ្ឈឹមនៃក្រសួងការពារប្រទេស បានរៀបចំសន្និសីទនយោបាយកងទ័ពទាំងមូលឆ្នាំ២០១៦
កសាងជំហរប្រយុទ្ធក្នុងដួងចិត្តប្រជាជននិងកម្លាំងកងទ័ពរឹងមាំគ្រប់ជុ្រងជ្រោយ
អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងជាលេខាគណៈកម្មាធិការបក្សទ័ពមជ្ឈឹម (VOVworld)-នាថ្ងៃទី១៣ធ្នូ គណៈកម្មាធិការបក្សទ័ពមជ្ឈឹមនៃក្រសួងការពារប្រទេស  បានរៀបចំសន្និសីទនយោបាយកងទ័ពទាំងមូលឆ្នាំ២០១៦សំដៅបូកសរុបការងារ យោធាការ ពារជាតិនិងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ២០១៦ព្រមទាំងអនុវត្ត  ភារកិច្ចនិងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ២០១៧។ថ្លែងមតិនៅទីនេះ អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong លេខាគណៈកម្មាធិការបក្ស ទ័មជ្ឈឹមបានលើកច្បាស់ថា៖ ក្នុងឆ្នាំ២០១៧ កងទ័ពទាំងមូលគប្បីផ្តោតការយក​ចិត្តទុក ដាក់ក្នុងការដឹកនាំ បញ្ជាណែនាំអនុវត្តល្អរាល់ភារកិច្ចស្នូល បន្តស្រាវជ្រាវធ្វើ ឲ្យបានល្អ ថែមទៀតការព្យាករណ៍ ផ្តល់យោបល់បន្ទាន់ជាមួយបក្ស រដ្ឋនិងគណៈ កម្មាធិការបក្ស ទ័ពមជ្ឈឹមដើម្បីអនុវត្តប្រកប​ដោយប្រសិទ្ធិភាពយុទ្ធសាស្ត្រការពារមាតុ ប្រទេស។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា កងទ័ពត្រូវបន្តកសាង ជំហរយុទ្ធសាស្ត្រ ក្នុងដួងចិត្តប្រជាជន កសាងកម្លាំងយោធាស្អាតស្អំ រឹងមាំគ្រប់ជ្រុង ជ្រោយ និងបន្តអនុ វត្តភារកិច្ចកិច្ចការបរទេសការពារជាតិត្រឹមត្រូវតាមគោលនយោ​បាយ គោលមាគ៌ារបស់ បក្សនិងរដ្ឋផងដែរ៕