កសាងកំលាំងនគរបាលប្រជាជនស្អាតស្អំរឹងមាំដើម្បីរក្សាសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម
25/08/2015 09:56
Vovworld-នាថ្ងៃទី២៥សីហានៅក្រុងហាណូយការិយាល័យ នយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានធ្វើការ ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគនគរបាលមជ្ឈឹម

កសាងកំលាំងនគរបាលប្រជាជនស្ងាតស្អំរឹងមាំដើម្បីរក្សាសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម (VNP) Vovworld-នាថ្ងៃទី២៥សីហានៅក្រុងហាណូយ ការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ បក្សភាគនគរបាលមជ្ឈឹមស្ដីពីការត្រៀមរៀបចំមហាសន្និបាតដំណាងបក្សភាគ នគរបាលមជ្ឈឹមអាណត្តិ២០១៥-២០២០។ ថ្លែងមតិសន្និដ្ឋាននៅពិធីធ្វើការនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានស្នើរបក្សភាគ នគរបាលមជ្ឈឹមប្រមូលផ្ដុំមតិរបស់ការិយាល័យនយោបាយ បន្តកសាងកំលាំង នគរបាលប្រជាជនស្ងាតស្អំរឹងមាំដើម្បីរក្សាសន្តិសុខនយោបាយសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមរួមចំណែកកសាងនិងការពាររឹងមាំមាតុប្រទេសវៀតណាមសង្គម និយម។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “កំលាំងនគរបាលប្រជាជនត្រូវក្ដាប់ជាប់ស្ថានភាព ពីនោះសេនាធិការបក្សរដ្ឋ ដ៏ត្រឹមត្រូវ។ យើងត្រូវត្រៀមខ្លួនជាស្រេចទប់ទល់ ប៉ុន្តែត្រូវមានវិធានការវាយប្រហារ ដោយម្ចាស់ការ ប្តេជ្ញាធ្វើឲ្យបរាជ័យរាល់ឧបាយកលនិងសកម្មភាពប្រឆាំងបំផ្លាញ់ ប្រទេសជាតិយ៉ាងម្ចាស់ការ។ ត្រូវម្ចាស់ការក្នុងបញ្ហាផ្ទៃក្នុងរាប់ទាំងនៅសមុទ្រខាង កើតព្រំដែន។នោះជាសតិអារម្មណ៍បញ្ជាយុទ្ធសាស្ត្រ។” លោកអគ្គលេខាបានស្នើរគណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគនគរបាលមជ្ឈឹម ប្រមូលមតិនៅសន្និសីទដើម្បីបំពេញបន្ថែមកែលំអរឯកសារដាក់ជូនមហាសន្និបាត បក្សភាគនគរបាលមជ្ឈឹមអាណត្តិ២០១៥-២០២០។ ការិយាល័យនយោបាយជឿជាក់ ថា បក្សភាគនគរបាលមជ្ឈឹមបន្តពង្រីកប្រពៃណីបដិវត្តន៍ឆ្លងផុតរាល់ការលំបាក សាកល្បងដណ្ដើមបានស្នាដៃដ៏ធំធេងជាងទៀត រួមចំណែកសក្តិសមទៅក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេស៕
Related







