កសាងកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យាអភិវឌ្ឍន៍ចីរភាពនៅដំបន់ពាយ័ព្យ។
11/04/2012 08:31
“កសាងកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យាសំខាន់ថ្នាក់រដ្ឋ បំរើឲ្យការអភិវឌ្ឍន៍ចីរភាពដំបន់ពាយ័ព្យ” ជា ប្រធានបទនៃសេក្ខាសាលាដែលរៀបចំដោយគណៈ កម្មាធិការទទួលបន្ទុកដំបន់ពាយ័ព្យសហការជាមួយ សកលវិទ្យាល័យជាតិហាណូយនាថ្ងៃទី១១មេសា នៅក្រុងហាណូយ។
VOV- “កសាងកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យាសំខាន់ថ្នាក់រដ្ឋ បំរើឲ្យការ អភិវឌ្ឍន៍ចីរភាពដំបន់ពាយ័ព្យ” ជាប្រធានបទនៃសេក្ខាសាលាដែល រៀបចំដោយគណៈកម្មាធិការទទួលបន្ទុកដំបន់ពាយ័ព្យសហការជាមួយ សកលវិទ្យាល័យជាតិហាណូយនាថ្ងៃទី១១មេសានៅក្រុងហាណូយ។ បណ្ដាដំណាងចាត់ទុកថា ដំបន់ពាយ័ព្យជាដំបន់យុទ្ធសាស្ត្រសំខាន់នៃ ប្រទេសជាតិ មានសក្ដានុភាពនិងឧត្តមភាពអភិវឌ្ឍន៍ជាច្រើនប៉ុន្តែនៅ មិនទាន់បានពង្រីកយ៉ាងស័ក្កសមឡើយ។ លោក Dinh Van Cuong អនុប្រធានគណៈកម្មាធិការទទួលបន្ទុកដំបន់ពាយ័ព្យបានឲ្យដឹងថា៖ “កម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យានៅដំបន់ពាយ័ព្យត្រូវបានស្រាវជ្រាវនិង វាយតំលៃយ៉ាងគ្រប់គ្រាន់លើស្ថានភាពជាក់ស្ដែងរបស់ដំបន់ពីបរិស្ថាន អាកាសធាតុ ដីធ្លី សេដ្ឋកិច្ច ចំនួនប្រជាជនជាដើម។ ដោយឈរលើ មូលដ្ឋាននោះយើងកសាងរូបសណ្ឋានអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវយន្តការគោលនយោបាយដោយឡែកសំរាប់ដំបន់ សមស្របនឹងដំណើរការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនៅទីនេះ។ ប្រជាជនយល់ជ្រួតជ្រាបបានប៉ុន្មានគឺប្រគល់នៅកំរិតនោះនិងត្រូវធ្វើ យ៉ាងហ្មត់ចត់ ព្រមៗគ្នា៕”
Related
More




