កូរ៉េខាងជើងជាបញ្ហាស្នូលក្នុងដំណើរទស្សនកិច្ចចិនរបស់នាយរដ្ឋមន្ត្រីកូរ៉េខាងត្បូង
27/06/2016 11:08
(VOVworld)-នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn នាថ្ងៃទី២៦មិថុនា បានទៅដល់ប្រទេសចិនសំដៅពិភាគ្សាជាមួយថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះ

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn (VOVworld)-នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn នាថ្ងៃទី២៦មិថុនា បានទៅដល់ប្រទេសចិនសំដៅពិភាគ្សាជាមួយថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះអំពី បញ្ហា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៏ដូចជាបញ្ហាទ្វេភាគីមួយចំនួន ទៀត។ការរិយាល័យនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងថា ក្នុងដំណើរទស្សន កិច្ចរយៈ ពេល៥ថ្ងៃនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn នឹងចូល រួម វេទិការ Davos រដូវក្តៅឆ្នាំ២០១៦នៅក្រុងធានជីន។ក្នុងថ្ងៃទី២៧មិថុនា លោក Hwang Kyo-ahn នឹងជួបសម្តែងការគួរសមប្រធានរដ្ឋចិនលោក Xi Jinping និងសម ភាគីលោក Li Keqang នៅទីក្រុងប៉េកាំង សំដៅពិភាគ្សាអំពីការបាញ់បង្ហោះកាំជ្រូច Musudan នា ពេលថ្មីៗរបស់ព្យុងយ៉ាង។ លោក Hwang Kyo-ahn បានអំពាវនាវឲ្យ ប្រទេសទាំងពីរ រួមសហការក្នុងការទប់ទល់ទៅនឹងសកម្មភាពរបស់ព្យុងយ៉ាងផងដែរ៕
Related





