VOV WorldVOV World
កូរ៉េខាងជើងប្រកាសវីដេអូអំពីការបាញ់កាំជ្រួច
14/02/2017 09:03
(VOVworld) - នាថ្ងៃទី ១៣ កុម្ភៈ វិទ្យុសម្លេងនិងទូរទស្សន៍ មជ្ឈឹមកូរ៉េខាងជើង បានផ្សាយវីដេអូអំពីការបាញ់កាំជ្រួច ដីទល់ដី Pukguksong - ២ ដែល ព្យុងយ៉ាងបានដំណើរការ នាថ្ងៃទី ១២ កុម្ភៈ។
កូរ៉េខាងជើងប្រកាសវីដេអូអំពីការបាញ់កាំជ្រួច
កូរ៉េខាងជើងប្រកាសវីដេអូអំពីការបាញ់កាំជ្រួច (VNA) (VOVworld)  - នាថ្ងៃទី ១៣ កុម្ភៈ វិទ្យុសម្លេងនិងទូរទស្សន៍មជ្ឈឹមកូរ៉េខាងជើង បានផ្សាយវីដេអូអំពីការបាញ់កាំជ្រួចដីទល់ដី Pukguksong - ២ ដែល ព្យុងយ៉ាង បានដំណើរការនាថ្ងៃទី ១២ កុម្ភៈ។ ក្រុមប្រឹក្សារអគ្គសេនាធិការកងទ័ព ចម្រុះ កូរ៉េខាងត្បូង (JSC) បានឲ្យដឹងថា៖ ការបាញ់កាំជ្រួចពោលខាងលើត្រូវ បាន ដំណើរការពីខេត្តមួយប៉ែកខាងលិចសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ។ ក្នុងពេលនោះ កូរ៉េខាងជើងបានប្រកាសថា៖ ប្រភេទកាំជ្រួចបាញ់ ដីទល់ដីនេះប្រើប្រាស់ឥន្ធនៈរឹងដែលអនុញ្ញាតឲ្យព្យុងយ៉ាងដំណើរការបាញ់កាំ ជ្រួចដែល Seoul និងវ៉ាស៊ីនតោនពិបាកអាចចាប់បាន។ នាថ្ងៃដ៏ដែល ក្រុមប្រឹក្សារ សន្តិសុខ អ.ស.ប.  បានរៀបចំកិច្ចប្រជុំជាបន្ទាន់ថ្កោលទោស ការបាញ់កាំជ្រួចនា ថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង៕​