VOV WorldVOV World
កូរ៉េខាងត្បូងជំរុញខ្លាំងការវិនិយោគចូលមកអាស៊ាន
25/08/2015 08:59
(VOV)_នៅក្នុងជំនួបសន្ទនារវាង​ប្រធានគណៈកម្មាធិការសេវាកម្ម​ហិរញ្ញវត្ថុ ( FSC ) ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុ (FSS) និងធនាគារធំៗចំនួន១១​ របស់​កូរ៉េខាងត្បូង ជាមួយស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅកូរ៉េខាង​ត្បូង
កូរ៉េខាងត្បូងជំរុញខ្លាំងការវិនិយោគចូលមកអាស៊ាន
កូរ៉េខាងត្បូងជំរុញខ្លាំងការវិនិយោគចូលមកអាស៊ាន           (VOV)_នៅក្នុងជំនួបសន្ទនារវាង​ប្រធានគណៈកម្មាធិការសេវាកម្ម​ហិរញ្ញវត្ថុ  ( FSC ) ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុ (FSS) និងធនាគារធំៗចំនួន១១​ របស់​កូរ៉េខាងត្បូង  ជាមួយស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅកូរ៉េខាង​ត្បូង នាថ្ងៃទី២៤ សីហា  ភាគីកូរ៉េខាងត្បូងបានស្នើអោយបណ្ដាឯកអគ្គរដ្ឋទូតជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធក្រុម ហ៊ុនហិរញ្ញវត្ថុប្រទេសនេះ ក្នុងដំណើការជំរុញខ្លាំង​វិ​និយោគចូលមកប្រទេសអា ស៊ាននានា។ ប្រធាន FSC Im Chong Ryong បាន​អោយដឹងថា៖ ក្រោយរយៈពេល ២៥ឆ្នាំ ចាប់ពីពេលកូរ៉េខាងត្បូង និងអាស៊ានបង្កើតទំនាក់​ទំនងដៃគូមក បណ្ដា ធនាគារនៅប្រទេសនេះបានឈានទៅមុខ ហើយបានបើក​ទូលាយដោយឥត ឈប់ឈរ ការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ សំរាប់អង្គភាពអាជីវ​កម្មនានានៅប្រ ទេសអាស៊ានទាំងឡាយ។ តាងនាមអោយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន  ប្រចាំនៅកូរ៉េខាងត្បូង ឯកអគ្គរដ្ឋទូតសិង្ហបុរី Yip Wei Kiat បាន​វាយតំលៃខ្ពស់ចំ ពោះជំនួបលើកនេះ ហើយចាត់ទុកនេះគឺជាឱកាសល្អ ដើម្បីភាគីទាំងពីរបង្កើន ការយល់ដឹងគ្នាទៅវិញទៅមក និងអោយដឹងថានឹងសកម្មជួយ​ឧបត្ថម្ភ​អោយការ បង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកូរ៉េខាងត្បូង ជាមួយប្រទេសអាស៊ាន ទាំងឡាយនាពេលខាងមុខនេះ៕