កូរ៉េខាងត្បូងសំណូមពរឲ្យស.ប.បកូរ៉េបញ្ចប់ការគំរាមកំហែងខាងយោធា
27/06/2016 11:21
(VOVworld) - នាថ្ងៃទី២៧ មិថុនា ស.ប.បកូរ៉េបាន ព្រមានថា ប្រទេសនេះនឹងតបតវិញការដែលរដ្ឋ អំណាចក្រុងសេអ៊ូលបង្ក្រាបសកម្មភាពនេសាទដោយ ខុសច្បាប់នៅជិតព្រំដែនសមុទ្រប៉ែកខាងលិច ប្រទេសទាំងពីរ ព្រមទាំងទាមទារឲ្យកូរ៉េខាងត្បូងត្រូវបញ្ចប់ទង្វើនេះ ប្រសិនបើមិនចង់ទទួលរងការតបតរបស់កងទ័ពស.ប.បកូរ៉េ។

មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un (ខាងស្ដាំ) តាមដានការបាញ់បង្ហោះសាកល្បងកាំជ្រួច យុទ្ធសាស្ត្ររបស់កងទ័ពប្រទេសនេះ (រូបថត៖Yonhap/TTXVN) (VOVworld) - នាថ្ងៃទី២៧ មិថុនា ស.ប.បកូរ៉េបានព្រមានថា ប្រទេសនេះនឹងតបត វិញការដែលរដ្ឋអំណាចក្រុងសេអ៊ូលបង្ក្រាបសកម្មភាពនេសាទដោយខុសច្បាប់នៅ ជិតព្រំដែនសមុទ្រប៉ែកខាងលិចប្រទេសទាំងពីរ ព្រមទាំងទាមទារឲ្យកូរ៉េខាងត្បូង ត្រូវបញ្ចប់ទង្វើនេះ ប្រសិនបើមិនចង់ទទួលរងការតបតរបស់កងទ័ព ស.ប.បកូរ៉េ។ បន្ទាប់ពីអាកប្បកិរិយានេះរបស់ព្យុងយ៉ាង អ្នកនាំពាក្យរងនៃក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូងលោកស្រី Park Soo-jin បានសំណូមពរឲ្យព្យុងយ៉ាងបញ្ចប់ការគំរាម កំហែងខាងយោធា ព្រមទាំងចាត់ទុកថា សេចក្ដីប្រកាសមានលក្ខណៈបង្ករឿង ហេតុរបស់ព្យុងយ៉ាងគឺមិនសមស្របនិងមិននាំមកនូវប្រយោជន៍សំរាប់ការកែ លំអរទំនាក់ ទំនងអន្តរកូរ៉េនោះឡើយ៕
Related





