VOV WorldVOV World
កូរ៉េខាងត្បូងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ
16/03/2017 10:08
(VOVworld) – នាព្រឹកថ្ងៃទី ១៦ មិនា នៅទីក្រុងហូជីមិញ បានប្រារព្ធឡើងសិក្ខាសាលា អន្តរជាតិស្តីអំពីបច្ចេកវិទ្យា ថ្មីខាងប្រភពនិងបណ្តាញថាមពលកកើតឡើងវិញនិង ប្រ័ពន្ធ​ផ្ទុកបម្រុងថាមពល។
កូរ៉េខាងត្បូងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ
កូរ៉េខាងត្បូងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (VNA) (VOVworld) – នាព្រឹកថ្ងៃទី ១៦ មិនា នៅទីក្រុងហូជីមិញ បានប្រារព្ធឡើង សិក្ខាសាលា អន្តរជាតិស្តីអំពីបច្ចេកវិទ្យាថ្មីខាងប្រភពនិងបណ្តាញថាមពល កកើតឡើងវិញនិងប្រ័ពន្ធ​ផ្ទុកបម្រុងថាមពល។ បណ្ដាអ្នកជំនាញការកូរ៉េ ខាងត្បូងបានឧទ្ទេសនាមបច្ចេកវិទ្យា ផលិតថាមពលកកើតឡើងវិញទំ នើបបំផុតដែលអាចផ្គត់ផ្គង់អគ្គីសនីដល់តំបន់ព្រៃភ្នំនិងកោះដាច់ស្រយាល។ ភាគីកូរ៉េខាងត្បូងបានសន្យានឹងផ្តល់ប្រាក់ជំនួយចំនួន ៥​លាន ដុល្លាអាមេរិក ដើមដំបូងដើម្បីវៀតណាមអភិវឌ្ឍន៍ផ្នែកថាមពលកកើតឡើងវិញ នៅទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ប្រធានសមាគមថាមពលវៀតណាម លោក Tran Viet Ngai បានចាត់ទុកថា៖​         «តំបន់ប៉ែកខាងត្បូងភាគកណ្ដាលដល់ភាគខាងត្បូងវៀតណាមគឺជា តំបន់ពោរ ពេញទៅដោយលក្ខណៈអភិវឌ្ឍន៍អគ្គីសនីថាមពលព្រះអទិត្យនិង ខ្យល់។ ដោយហេតុ នេះ ប្រសិនបើកសាងឡើងរោងចក្រអគ្គីសនីកកើតឡើង វិញនៅទីនេះ នោះគឺវៀត ណាមនឹងសន្សំសម្ចៃនិងកាត់បន្ថយការដាក់សម្ពាធ ទៅលើប្រព័ន្ធអគ្គីសនីជាតិនិងរោង ចក្រអគ្គីសនីធ្យូងថ្មផងដែរ៕»

More