លីប៊ីកំណត់ពេលវេលាផ្ទេរប្រគល់សិទ្ធិអំណាចសំរាប់រដ្ឋសភាថ្មី
24/07/2014 07:00
(VOVworld) – នាថ្ងៃទី ២៣ កក្កដា មហាសន្និបាតប្រជាជន ក្នុងទូទាំងប្រទេសលីប៊ី (GNC) បានប្រកាសនឹងផ្ទេរប្រគល់ សិទ្ធិអំណាចសំរាប់រដ្ឋសភាថ្មីដែលនឹងត្រូវបានបោះឆ្នោត នាថ្ងៃទី ៤ សីហាខាងមុខ។

ប្រធាន GNC លោក Nuri Abu Sahmein (Image: VNA) (VOVworld) – នាថ្ងៃទី ២៣ កក្កដា មហាសន្និបាតប្រជាជនក្នុងទូទាំងប្រទេសលីប៊ី (GNC) បានប្រកាសនឹងផ្ទេរប្រគល់សិទ្ធិអំណាចសំរាប់រដ្ឋសភាថ្មីដែលនឹងត្រូវបាន បោះ ឆ្នោតនាថ្ងៃទី ៤ សីហាខាងមុខ។ មុននោះ នាថ្ងៃទី ២១ កក្កដា គណៈកម្មាធិ ការរៀបចំ ការបោះឆ្នោតលីប៊ីបានប្រកាសលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាដែល ត្រូវបានរៀបចំ ឡើងនាខែមិថុនាកន្លងមក។ តាមនោះ អាសនៈចំនួន ១៨៨ ត្រូវ បានបោះឆ្នោតក្នុង ចំណោមអាសនៈចំនួន ២ រយក្នុងរដ្ឋសភា។ តាមច្បាប់មួយ ដែល GNC បានអនុម័ត រដ្ឋសភាថ្មីនឹងមានទីស្នាក់ការនៅទីក្រុង Benghazi (ភាគ ខាងកើតលីប៊ី)។ ក្នុងពេលនោះ គ្មានសញ្ញាឈប់បាញ់ណាមួយរវាងកំលាំងប្រដាប់ អាវុធ Zintan និង បណ្ដាជនប្រដាប់អាវុធ Mistara ជុំវិញព្រលានយន្តហោះនៅរដ្ឋធានី Tripoli ទេ៕
Related







