VOV WorldVOV World
លើកកំពស់គុណភាពការកសាងច្បាប់
05/06/2013 09:41
(VOV)_បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាព្រឹកថ្ងៃទី ៥ មិថុនា បណ្ដាសមាជិក សមាជិកា​សភា បាន​ពិភាក្សានៅសាលប្រជុំ អំពី គំរោងកម្មវិធីកសាងច្បាប់ និងបទបញ្ញាត្តិ ឆ្នាំ ​២០១៤ កែសម្រួលកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០១៤ ។
លើកកំពស់គុណភាពការកសាងច្បាប់
(VOV)_បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ នាព្រឹកថ្ងៃទី ៥ មិថុនា បណ្ដាសមាជិក សមាជិកា​សភា បាន​ពិភាក្សានៅសាល ប្រជុំ អំពី គំរោងកម្មវិធីកសាងច្បាប់ និងបទបញ្ញាត្តិ ឆ្នាំ ​២០១៤ កែសម្រួលកម្ម វិធី កសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០១៤ ។ ថ្លែងមតិស្ដី​ពីខ្លឹមសារនេះ ដំណាងជាច្រើន នាក់បានស្រុះចិត្តគំនិតចំពោះការដែល គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត ណាមពិនិត្យមើលនាំគំរោងច្បាប់ធ្វើវិសោធនកម្ម​បំពេញបន្ថែមមាត្រាមួយចំនួន នៃ ច្បាប់ ធានារ៉ាប់រង់សុខាភិបាល ចូល​ក្នុង​គំរោងកម្មវិធី នៃសម័យប្រជុំលើកទី៦ពិនិត្យ មើលនិងអនុម័តនៅសម័យប្រជុំលើកទី៧។  នាព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសភា បានស្ដាប់របាយការណ៍ស្ដីពី ការពិនិត្យមើលឡើងវិញគំរោងច្បាប់អនុវត្តការសន្សំសំចៃ ប្រឆាំងការខ្ឆះខ្ជាយ  (ធ្វើវិសោធនកម្ម)។ ស្ដីពី គំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាទី ១៧០ នៃច្បាប់​អង្គ ភាពអាជីវកម្ម ​នារសៀលថ្ងៃទី ៥ មិថុនា លោក Nguyen Cong Hong សមាជិកសភា  មណ្ឌល​ Dong Nai បានផ្តល់មតិថា÷           “ រដ្ឋសភាអាចសកម្មធ្វើវិសោធនកម្ម មាត្រាទី ១៧០។ ប៉ុន្តែខ្ញុំស្នើថា÷ ​ចំ​ពោះបណ្ដាអង្គភាពអាជីវកម្ម ដែលលិខិតអនុញ្ញាត្តិវិនិយោគនៅមាន​សុពលភាព ​គឺត្រូវកំណត់ច្បាស់នូវកាលកំណត់ ​ដើម្បីចុះឈ្មោះឡើងវិញ។ ​រីឯ ចំពោះអង្គភាព​អាជីវកម្ម ដែលលិខិតអនុញ្ញាត្តិវិនិយោគបានអស់​សុពលភាព ប្រសិនបើចង់ចុះ ឈ្មោះឡើងវិញ​ គឺច្បាប់ក៏ត្រូវកំណត់ច្បាស់​នូវកាលកំណត់​ចុះឈ្មោះជាក់ស្ដែង  ដើម្បី​ធានាការឯកភាព គោរពច្បាប់៕” សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣(TTXVN)