VOV WorldVOV World
លើកកម្ពស់ផលិតភាពគុណភាពតាមរយៈការច្នៃប្រឌិត
08/10/2020 10:56
(VOVWORLD) - នាថ្ងៃទី ៧ ខែតុលា សន្និសីទ “ជំរុញផលិតភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ ដោយផ្អែកលើគ្រឹះស្ថាននៃផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការកែទម្រង់បែបបទរដ្ឋបាល” ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។
លើកកម្ពស់ផលិតភាពគុណភាពតាមរយៈការច្នៃប្រឌិត
 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖Thu Hường/ congthuong.vn ) នៅក្នុងកិច្ចប្រជុំនេះ តំណាងចូលរួមបានសង្កត់ធ្ងន់ថា៖ ជំងឺរាតត្បាត កូវីដ ១៩ កំពុង បណ្តាលឱ្យសហគ្រាសធុនតូច និងមធ្យមជាច្រើន កាត់បន្ថយទំហំផលិតកម្ម កាត់បន្ថយកម្លាំងពលកម្ម សូម្បីតែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ជាបណ្តោះអាសន្នក៏មានដែរ។ ហេតុដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ក្រោយជំងឺរាតត្បាត គឺគ្មានវិធីណាមួយល្អជាជាងការបង្ខំឱ្យសហគ្រាសធ្វើការវិនិយោគលើវិទ្យាសាស្ត្របច្ចេកវិទ្យានិងមានការច្នៃប្រឌិត។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Le Xuan Dinh បានអះអាងថា៖ វិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីគឺជាកត្តាសម្រេចសម្រាប់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ៖