VOV WorldVOV World
លើកដម្កើងអង្គភាពអាជីវកម្មដែលទទួលកត្តិនាមពាណិជ្ជសញ្ញាជាតិឆ្នាំ២០១៤
01/01/2015 09:22
Vovworld-នៅពិធីនាយប់ថ្ងៃទី៣១ធ្នូនៅទីក្រុងហាណូយ អង្គភាពអាជីវកម្ម​ចំនួន៦៣បានទទួលរង្វាន់ពាណិជ្ជសញ្ញា ជាតិ
លើកដម្កើងអង្គភាពអាជីវកម្មដែលទទួលកត្តិនាមពាណិជ្ជសញ្ញាជាតិឆ្នាំ២០១៤
លើកដម្កើងអង្គភាពអាជីវកម្មដែលទទួលកត្តិនាមពាណិជ្ជសញ្ញាជាតិឆ្នាំ២០១៤ (VOV)         Vovworld-នៅពិធីនាយប់ថ្ងៃទី៣១ធ្នូនៅទីក្រុងហាណូយ អង្គភាពអាជីវកម្ម​ ចំនួន៦៣បានទទួលរង្វាន់ពាណិជ្ជសញ្ញាជាតិលើកទី៤ឆ្នាំ២០១៤ត្រូវបានលើក​ ដម្កើងនិងប្រគល់ប័ណ្ណសសើរ ពាណិជ្ជសញ្ញាជាតិសមាហរណកម្មអន្តរជាតិ។ ថ្លែងមតិនៅពិធីនេះ លោក Do Thang Hai អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ​ពាណិជ្ជកម្ម ​និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាពាណិជ្ជសញ្ញាជាតិវៀត​ណាម​បានឲ្យដឹងថា៖ “បណ្ដាអង្គភាពអាជីវកម្មមានការរួមចំណែកដ៏ធំធេងចំពោះខឿនសេដ្ឋកិច្ចប្រទេស ជាតិ រួមចំណែកនាំមកក្តីមោទនភាពសំរាប់សហគមន៍អង្គភាពអាជីវកម្ម​វៀតណាម។ ខ្ញុំជូនពរការខំប្រឹងប្រែងដោយឥតឈប់ឈរក៏ដូចជាស្នាដៃ​ពោពេញ​ទៅដោយការ ចាប់អារម្មណ៍របស់អង្គភាពអាជីវកម្មដែលទទួលបាន​កិត្តិនាមជាតិនិងអះអាងថា ​ក្រុមប្រឹក្សាពាណិជ្ចសញ្ញាជាតិវៀតណាមនឹង​បន្ត​សហការជិតស្និទ្ធជាមួយសហគមន៍ អង្គភាពអាជីវកម្មវៀតណាម៕”