VOV WorldVOV World
លោក Keitaជាប់ឆ្នោតប្រធានាធិបតី Mali ជាផ្លូវការ
16/08/2013 08:33
នាថ្ងៃទី១៥សីហា រដ្ឋាភិបាលម៉ាលីបានប្រកាសថា លោក Ibrahim Boubacar Keita បានក្លាយទៅជាអ្នកដឹកនាំថ្មីរបស់ប្រទេសនេះ
លោក Keitaជាប់ឆ្នោតប្រធានាធិបតី Mali ជាផ្លូវការ
ប្រធានាធិបតីថ្មីរបស់ម៉ាលីលោកIbrahim Boubacar Keita (រូបថតៈ voanews.com) (VOVworld)-នាថ្ងៃទី១៥សីហា រដ្ឋាភិបាលម៉ាលីបានប្រកាសថា លោក Ibrahim Boubacar Keita បានក្លាយទៅជាអ្នកដឹកនាំថ្មីរបស់ប្រទេសនេះ បន្ទាប់ពីទទួល​បានការគាំទ្រជាង២លាន៣សែនសន្លឹកឆ្នោត ស្មើនឹងចំនួន ៧៧,៦១%សម្លេង គាំទ្រ។ បន្ទាប់ពីជ័យជំនះ លោក Keita ប្រកាសថា អាទិភាពដំបូងគឺបង្កើត សន្តិភាពយូអង្វែងជាមួយពួកឧទ្ទាម  ជាជន Tuaregបែកខាងជើងរបស់ម៉ាលី ព្រមទាំងលុបបំបាត់អំពើពុករលួយនិងទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ មុននោះ ក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោក Keita បានសន្យាឯកភាព ប្រទេសម៉ាលី នាំមកនូវសន្តិភាព សន្តិសុខនិងស្តាឡើងវិញកិច្ចចរចារជាមួយ កម្លាំងទាំងអស់ក្នុងប្រទេសផងដែរ៕