លោក ដូណាល់ ត្រាំ ពិចារណាដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ
02/04/2026 08:33
[VOVWORLD] - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី ១ ខែមេសា បានឲ្យដឹងថា លោកកំពុង «ពិចារណាយ៉ាងម៉ត់ចត់» ដកសហរដ្ឋអាមេរិកចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បន្ទាប់ពីសម្ព័ន្ធភាពនេះ បានបដិសេធមិនចូលរួមក្នុងយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់។

2.4--FM sang-6-TT Donald Trump _1.jpg ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ ។ រូបថត៖ REUTERS នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Telegraph លោក ដូណាល ត្រាំ បានឲ្យដឹងថា ការដកអាមេរិកចេញពីសម្ព័ន្ធភាពយោធានេះ «ស្ទើរតែបានសម្រេចហើយ» និងបានរិះគន់សម្ព័ន្ធមិត្តចំពោះការមិនគាំទ្រ «ការដោះសោ» ច្រកសមុទ្រហ័រមូស។ ប្រមុខសេតវិមានបានរិះគន់បណ្តាប្រទេសសមាជិកណាតូ មិនធ្វើសកម្មភាពសមស្របនឹងការសន្យារបស់អាមេរិក ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនបានគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងស្ថានភាពជាច្រើន។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានរិះគន់រដ្ឋាភិបាលអង់គ្លេស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិកនៅអឺរ៉ុប ចំពោះការមិនចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ និងបានសួរអំពីសមត្ថភាពរបស់កងទ័ពជើងទឹកប្រទេសនេះ ហើយបានរិះគន់ចំពោះគោលនយោបាយថាមពលរបស់លោកនាយករដ្ឋមន្ត្រី គែរ ស្តារម័រ ផងដែរ។ រីឯខ្លួនវិញ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់លោក Trump នាយករដ្ឋមន្ត្រីអង់គ្លេសលោក ស្តារម័រ បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះណាតូ ប៉ុន្តែក៏បានប្រកាសថា នឹងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅអឺរ៉ុប ដើម្បីឆ្លើយតបនឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនដែលកំពុងតែកាន់តែអាក្រក់ទៅៗ៕
TAG
VOV/VOVWORLD/ដូណាល់ ត្រាំ/ណាតូ/អាមេរិក/អ៊ីរ៉ង់/ជម្លោះ
Related





