ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់ទៅលើការ ពិភាក្សា វាយតម្លៃពីស្ថាន ភាពជម្ងឺរាតត្បាតនាបច្ចុប្បន្ន ហើយព្យាករណ៍ការវិវឌ្ឍន៍ នាពេលខាងមុខ។ ជាពិសេស ចាំបាច់ត្រូវលើកឡើងដំណោះស្រាយ បទពិសោធន៍ ក៏ដូចជាសំណើរ អនុសាសន៍ ភារកិច្ចដែលត្រូវការអនុវត្តន៍នាពេលខាងមុខ ដើម្បី លើកកំពស់ប្រសិទ្ធភាពនៃការងារបង្ការប្រឆាំងកូវីដ ១៩ ដោយឈរលើស្មារតី ការពារ សុខភាពប្រជាជនជាចម្បង និងថែរក្សាផលិតកម្ម ប្រតិបត្តិការសេដ្ឋកិច្ចនៅតាមកន្លែង ដែលមានសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “យើងបានឯកភាពគ្នាលើស្មារតីថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដូចជាការប្រយុទ្ធប្រឆាំងខ្មាំងសត្រូវអញ្ចឹង។ ទន្ទឹមនឹងនេះត្រូវចាត់ទុកថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺជាយុទ្ធសាស្ត្រយ៉ាងយូរអង្វែង និងប្ដូរផ្ដាច់។ ប្រមូលផ្ដុំកម្លាំងពលំមហាសាមគ្គីជាតិទាំងមូល ប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រមទាំងអនុវត្តន៍បទប្បញ្ញត្តិនិងដំណើរការដែលបានអនុម័តដោយ រដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច។ ស្ថានភាពថ្មីត្រូវតែមានវិធីសាស្រ្តថ្មី ចាំបាច់ត្រូវច្បាមជាប់ស្ថានការណ៍ជាក់លាក់ ដើម្បីដាក់ចេញដំណោះស្រាយឲ្យបានសមស្របផងដែរ”៕





