លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ គោលដៅកំណើនពីរខ្ទង់គឺមិនផ្លាស់ប្តូរឡើយ
04/04/2026 08:16
[VOVWORLD] - នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅកំណើនពីរខ្ទង់នៅតែមិនផ្លាស់ប្តូរឡើយ; ត្រូវមានដំណោះស្រាយជំរុញកម្លាំងចលករសម្រាប់កំណើនប្រពៃណី ជាពិសេសការប្រើប្រាស់ និងការនាំចេញ។

Quang cảnh hội nghị. Ảnh: VOV ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VOV នាព្រឹកថ្ងៃទី៤ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំសន្និសីទតាមអ៊ីនធឺណិតរវាងរដ្ឋាភិបាលនិងមូលដ្ឋាន។ សន្និសីទនេះ សំដៅវាយតម្លៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃត្រីមាសទី១ ឆ្នាំ២០២៦ លើកឡើងភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់ត្រីមាសទី២ និងដំណាក់កាលខាងមុខ។ ថ្លែងនៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅកំណើនពីរខ្ទង់នៅតែមិនផ្លាស់ប្តូរឡើយ; ត្រូវមានដំណោះស្រាយជំរុញកម្លាំងចលករសម្រាប់កំណើនប្រពៃណី ជាពិសេសការប្រើប្រាស់ និងការនាំចេញ; ដំណោះស្រាយដើម្បីសម្រេចបានកំណើនខ្ពស់ផង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ; ធានាសន្តិសុខថាមពលទាំងក្នុងរយៈពេលដ៏ខ្លីខាងមុខ និងរយៈពេលវែងផង។ល។ Thủ tướng Phạm Minh Chính phát biểu. Ảnh: VOV នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VOV ក្នុងសន្និសីទ ប្រតិភូបានស្តាប់របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦។ ស្ថានភាពទាក់ទងនឹងការបែងចែក និងការចំណាយដើមទុនវិនិយោគសាធារណៈ និងការអនុវត្តកម្មវិធីគោលដៅជាតិ; របាយការណ៍ស្តីពីការងារដឹកនាំនិងអភិបាលកិច្ចរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦; ភារកិច្ចមួយចំនួនក្នុងខែមេសា និងរយៈពេលខាងមុខ៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្ត្រី/គោលដៅជាតិ/កំណើនពីរខ្ទង់/សេដ្ឋកិច្ច
Related





