លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូអាណិកជនវៀតណាមអញ្ជើញអុជធូបនៅវិមានលីថៃតូ និងវត្តង៉ុកសឺន
08/02/2026 08:06
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ប្រធានរដ្ឋលោក លឿង គឿង និងភរិយា រួមជាមួយគណៈប្រតិភូអាណិកជនវៀតណាម អញ្ជើញអុជធូបនៅវិមាន លីថៃតូ និងវត្តង៉ុក សឺន ជាវត្តមួយដែលមានទីតាំងនៅលើបឹងហ័ន គៀមនៃទីក្រុងហាណូយ។

លោកប្រធានរដ្ឋ លឿង កឿង និងគណៈប្រតិភូអាណិកជនវៀតណាមអញ្ជើញអុជធូបនៅវិមានលីថាយតូ (រូបថត៖ វៀត កឿង/VOV) សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធី "និទាឃរដូវនៅមាតុភូមិឆ្នាំ ២០២៦" ដោយគណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស ក្រសួងការបរទេស សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំជារៀងរាល់ឆ្នាំ។ លោកប្រធានរដ្ឋ លឿង គឿង និងភរិយា ធ្វើពិធីប្រលែងត្រីគល់រាំងចូលទៅក្នុងបឹងហ័នគៀម (រូបថត៖ វៀត គឿង/VOV) បន្ទាប់មក លោកប្រធានរដ្ឋ និងភរិយា រួមជាមួយគណៈប្រតិភូអាណិក ជនវៀតណាម បានចូលរួមសកម្មភាពប្រលេងត្រីគល់រាំងនៅបឹងហ័ន គៀម។ ក្នុងឱកាសបុណ្យតេត លោកប្រធានរដ្ឋ លឿង គឿង និងភរិយា បានថ្លែងអំណរគុណដល់សហគមន៍ជនវៀតណាមជុំវិញពិភពលោក ចំពោះទឹកចិត្តឆ្ពោះទៅមាតុភូមិ និងបានជូនពរបងប្អូនជនរួមជាតិទទួលឆ្នាំថ្មីដ៏រុងរឿងនិងជោគជ័យ។ លោកប្រធានរដ្ឋ លឿង គឿង និងភរិយា អញ្ជើញថតរូបជាមួយគណៈប្រតិភូ (រូបថត៖ វៀត គឿង/VOV) មុននេះ គណៈប្រតិភូអាណិកជនវៀតណាមបានចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព និងបានដាក់កម្រងផ្កានៅវិមានវីរបុរសយុទ្ធជនពលី នៅតាមផ្លូវបាកសឺន ទីក្រុងហាណូយ។ នាយប់នេះ លោកប្រធានរដ្ឋ លឿងគឿង អញ្ជើញជូនពរឆ្នាំថ្មីដល់អាណិកជនវៀតណាម និងវាយស្គរដើម្បីបើកពិធីបុណ្យនិទាឃរដូវនៅក្នុងកម្មវិធីផ្លាស់ប្តូរសិល្បៈនិទាឃរដូវមាតុភូមិឆ្នាំ ២០២៦ សម្រាប់ជនជាតិវៀតណាមនៅបរទេសទាំងអស់ដែលចូលរួមនៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ)៕
TAG
VOV/VOVworld/លោកប្រធានរដ្ឋ លឿង គឿង/គណៈប្រតិភូអាណិកជនវៀតណាម/អុជធូប/វិមានលីថៃតូ/វត្តង៉ុកសឺន
Related





