ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ថ្លែងនៅជំនួបនេះ។ (រូបថត៖ VOV) |
នារសៀលថ្ងៃដដែល ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅស្វីស ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានសម្ដែង នូវគោលបំណងថា សហគមន៍ជនវៀតណាមនៅស្វីសនឹងបន្តលើកកម្ពស់ស្មារតី ស្នេហាជាតិ និងចំណងសាមគ្គីភាព បង្ហាញពីកម្លាំងនៃផែនមហាសាមគ្គីភាពរបស់ ប្រជាជាតិវៀតណាម ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងកិច្ចបរទេស ការទូត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ និងសុខាភិបាល ជាមួយប្រទេសសាម៉ី។ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន មានប្រសាសន៍ថា៖
“នាបច្ចុប្បន្ន បក្ស និងរដ្ឋមានគោលជំហរចេញផ្សាយយន្តការពិសេសសម្រាប់ ជនវៀតណាមនៅបរទេសដែលមានគុណវុឌ្ឍិខ្ពស់ដើម្បីត្រឡប់មកធ្វើការនិងរស់នៅវៀតណាមវិញ។ ទន្ទឹមនឹងនោះ មានយន្តការពិសេសស្តីពីការចូលសញ្ជាតិ កម្មសិទ្ធិលំនៅ ដ្ឋាន ប្រាក់ចំណូល និងបរិយាកាសការងារ ការទាក់ទាញ ប្រើប្រាស់ និងរក្សាអ្នកវិទ្យា សាស្ត្រឈានមុខគេ។ យន្តការគោលនយោបាយឥឡូវនេះបានបើកចំហ ដើម្បីឲ្យវៀត ណាមយើង ឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ ប្រជាជាតិ”។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវភរិយា ថតរូបជាមួយបុគ្គលិកនៃបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ស្ថានទូត និងសហគមន៍ជនវៀតណាមនៅប្រទេសស្វីស។ (រូបថត៖ VOV) |
តាមការរំពឹងទុក នៅប្រទេសស្វីស ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន នឹងអញ្ជើញចូលរួមសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី ៦ និងថ្លែង សុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅដោយប្រធានបទ "ពិភពលោកកំពុងចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយមដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាព សម្រាប់ប្រជាជនទាំងអស់"។ នៅក្នុងសន្និសីទនេះ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន នឹងជួបប្រាស្រ័យទ្វេភាគីជាមួយថ្នាក់ដឹកនាំសភា/រដ្ឋសភានៃប្រទេសនានា ហើយជួបជាមួយថ្នាក់ដឹកនាំស្វីសផងដែរ៕