នេះជាលើកដំបូងដែលមានអគ្គលេខាបក្ស ប្រធានរដ្ឋរបស់វៀតណាមអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា។ ជាពិសេស ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅចំទៅ នឹងពេលដែលប្រទេសទាំងពីរអបអរសាទរលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយ (២០១៦-២០២៦)។

ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ មិនត្រឹមតែពិនិ ត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងដំណាក់កាលថ្មី។

ពង្រឹងមូលដ្ឋានគ្រឹះនយោបាយយុទ្ធសាស្ត្រ

ទំនាក់ទំនងវៀតណាម-ឥណ្ឌា ដោយលោកប្រធានហូជីមិញ និងនាយករដ្ឋមន្ត្រីលោក ចារ៉ាហាឡាល់ នេរុ (Jawaharlal Nehru) បង្កើតឡើង ផ្អែក​លើភាពស្រដៀងគ្នាខាងវប្បធម៌ និងប្រវត្តិសាស្ត្រ និងចំណង់សាមគ្គីភាពក្នុងការតស៊ូដណ្តើមឯករាជ្យ។ ចាប់តាំងពីបង្កើត ទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧២ មក ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ដោយបានធ្វើឱ្យប្រសើរឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១៦។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងនេះបានអភិវឌ្ឍកាន់តែស៊ី

ជម្រៅនិងទូលំទូលាយ ក្លាយជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដ៏ស្វាហាប់ និងមាន ប្រសិទ្ធភាពបំផុតមួយនៅក្នុងតំបន់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក ង្វៀន ថាញ់ ហាយ បានបញ្ជាក់ថា៖ “កិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងឥតឈប់ឈរ ហើយទំនុកចិត្តក៏កំពុងត្រូវបានលើកកំពស់ផងដែរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយ​តែងតែរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមក និងតែងតែមានជំនួបនៅខាងក្រៅបណ្តា សន្និសីទអន្តរជាតិ ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងខ្លាំងក្លាចំពោះ ទំនាក់ទំនងទ្វេភាគី។ យន្តការសហប្រតិបត្តិការជាង ២០ រវាងប្រទេសទាំងពីរកំពុងរួម ចំណែកដល់ការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ក្នុងពេល ជាមួយគ្នានេះ កិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ត្រូវបានចុះហត្ថលេខានិងអនុវត្តន៍ផងដែរ"

ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយល្អ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-ឥណ្ឌាក៏កំពុងពង្រីក ក្នុងទិសដៅកាន់តែមានប្រសិទ្ធភាព និង ជាក់ស្តែងផងដែរ។ ពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនបានឈានដល់កម្រិតខ្ពស់បំផុតគឺ ១៦,៤៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៤ និងខ្ពស់ជាងប្រហែល ២,៥ ដងបើប្រៀបធៀបទៅនឹងពេលបង្កើតភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦។ បច្ចុប្បន្នប្រទេសឥណ្ឌាស្ថិតក្នុងចំណោមដៃគូ ពាណិជ្ជកម្មកំពូលទាំង ៨ របស់វៀតណាម។ លើសពីនេះ កិច្ចសហប្រតិបត្តិការក្នុងវិស័ យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ថាមពល អប់រំ និងបណ្តុះ បណ្តាលនៅតែបន្តត្រូវបានលើកកម្ពស់។

កិច្ចសហប្រតិបត្តិការការពារជាតិ ការផ្លាស់ប្តូររវាងប្រជាជន វប្បធម៌ និងទេសចរណ៍ក៏ជា ចំណុចសំខាន់ៗនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា។ មូលដ្ឋានគ្រឹះដែលបានដាក់ចេញក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កំពុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរនាំទំនាក់ទំនងអភិវឌ្ឍន៍កាន់តែខ្លាំងក្លារ ជាងនាពេលអនាគត។ ឯកអគ្គរដ្ឋទូតលោក ង្វៀន ថាញ់ ហាយ បានឲ្យដឹងថែមទៀតថា៖“ការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ឥណ្ឌាក្នុងនាមជាមហាអំណាច ហើយការអភិវឌ្ឍយ៉ាង ឆាប់រហ័សរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយនឹងការចែករំលែករវាង ប្រទេសទាំងពីរ អំពីចក្ខុវិស័យអភិវឌ្ឍន៍ និងទស្សនៈលើបញ្ហាអន្តរជាតិនិងតំបន់ ដែល កំពុងបង្កើតឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ។ ក្រៅពីការបន្តពង្រឹងវិស័យស ហប្រតិបត្តិការដែលបានបង្កើតឡើង ភាគីទាំងពីរត្រូវលើកកម្ពស់យ៉ាងខ្លាំងនូវវិស័យស ហប្រតិបត្តិការថ្មីៗ ដែលបំពេញតម្រូវការរបស់ប្រទេសនីមួយៗ ក្នុងដំណើរការអភិវឌ្ឍន៍”

កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់គោលដៅអភិវឌ្ឍន៍របស់ប្រទេសនីមួយក្នុងបរិបទដែលវៀតណាមដាក់ចេញគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ និងឥណ្ឌាក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៧ ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ យល់ជ្រាបថា ត្រូវការពង្រឹងបន្ថែមទៀត។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌារបស់អគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមនឹង បើកចេញ “ទីបង្អែក” ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងដំណាក់កាលថ្មី។ នៅ ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលមានភាពប្រែប្រួល និងការរៀបចំរចនាសម្ព័ន្ធ ឡើងវិញនៃសណ្តាប់ធ្នាប់ក្នុងតំបន់ កម្លាំងចលករពីដំណើរទស្សនកិច្ចនេះអាចក្លាយជា កម្លាំងចលករដ៏សំខាន់មួយដែលជួយប្រទេសទាំងពីរឱ្យចាប់យកឱកាសកាន់តែប្រសើរ ឡើង និងដោះស្រាយបញ្ហាប្រឈមរួមប្រកបដោយប្រសិទ្ធភាពជាមួយគ្នា។ ឯកអគ្គ រដ្ឋ ទូតលោក ង្វៀន ថាញ់ ហាយ បានសង្កត់ធ្ងន់ថា៖ “នៅក្នុងបរិបទដែលទាំងឥណ្ឌា និងវៀតណាម មានការអភិវឌ្ឍយ៉ាងខ្លាំងក្លាហើយស្ថាន ភាពពិភពលោកនិងតំបន់មានការប្រែប្រួលយ៉ាងជ្រាលជ្រៅ ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់រូបរាងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសដើម្បីរឹត បន្តឹងបន្ថែមទៀត នូវទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងរវាងបក្សកាន់ អំណាចទាំងពីរ។ នេះក៏ជាឱកាសដ៏ល្អមួយដើម្បីបង្កើនការតភ្ជាប់ដ៏ទូលំទូលាយរវាង ក្រសួង ស្ថាប័ន មូលដ្ឋាននៃប្រទេសទាំងពីរ និងរវាងអាជីវកម្មដែលដំណើរការក្នុងវិស័យ ផ្សេងៗ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មី និងមជ្ឈមណ្ឌលនវានុ វត្តន៍នៃប្រទេសទាំងពីរ”។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ត្រូវបានរំពឹងថា នឹងបង្កើតសន្ទុះថ្មី បើកឱកាសសហប្រតិបត្តិការកាន់តែទូលំ ទូលាយ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌាក្នុង យុគសម័យថ្មី ដែលរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ដែលប្រទេសនីមួយៗបានដាក់ចេញ៕