VOV WorldVOV World
លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធា និងផ្លាកសញ្ញាសម្គាល់អាយុបក្សដល់ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ
31/03/2026 08:16
(VOVWORLD) - ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងគោលបំណងថា ថ្នាក់ដឹកនាំដែលទទួលបានគ្រឿងឥស្សរិយយស កិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្ស ជាមួយនឹង បញ្ញា ឫទ្ធានុភាព និងកិត្យានុភាពរបស់ខ្លួន នឹងបន្តតាមដាន ផ្តល់មតិយោបល់ ផ្ដល់ទំនុកចិត្ត និងបទពិសោធន៍ដ៏មានតម្លៃដល់ជំនាន់ក្រោយៗ។
លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធា និងផ្លាកសញ្ញាសម្គាល់អាយុបក្សដល់ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ
 លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ និងប្រគល់ផ្លាកសញ្ញាសម្គាល់អាយុបក្សរយៈពេល ៤០ ជូនលោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ។ (រូបថត៖ VGP/Nhat Bac) នារសៀលថ្ងៃទី ៣០ ខែមីនា នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ និងប្រគល់ផ្លាកសញ្ញាសម្គាល់អាយុបក្សរយៈពេល ៤០ ឆ្នាំជូនដល់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ; ប្រគល់គ្រឿងឥស្សរិយយស កិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្សរយៈពេល ៤៥ ឆ្នាំជូនដល់លោកឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍ ង្វៀន ហ័ប៊ិញ និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់បក្ស និងរដ្ឋ។ លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់ផ្កាអបអរសាទរថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលទទួលបានគ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ។ (រូបថត៖ VGP/Nhat Bac) ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងគោលបំណងថា ថ្នាក់ដឹកនាំដែលទទួលបានគ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្ស ជាមួយនឹងបញ្ញា ឫទ្ធានុភាព និងកិត្យានុភាពរបស់ខ្លួន នឹងបន្តតាមដាន ផ្តល់មតិយោបល់ ផ្ដល់ទំនុកចិត្ត និងបទពិសោធន៍ដ៏មានតម្លៃដល់ជំនាន់ក្រោយៗ។ លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់ផ្កាអបអរសាទរថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលទទួលបានផ្លាកសញ្ញាសម្គាល់អាយុបក្ស។ (រូបថត៖ VGP/Nhat Bac តាងនាមថ្នាក់ដឹកនាំដែលទទួលបានគ្រឿងឥស្សរិយយសកិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្ស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែងថា នេះគឺជាទីបង្អែកខាងស្មារតីដ៏រឹងមាំ ជាកម្លាំងចលករដ៏ខ្លាំងក្លា និងជាការរំលឹកដ៏ជ្រាលជ្រៅ ដើម្បីបន្តរក្សា និងលើកកម្ពស់លក្ខណៈសម្បត្តិដ៏ល្អប្រសើររបស់កម្មាភិបាល បក្ខជន ដោយខិតខំប្រឹងប្រែង និងរួមចំណែកដោយឥតឈប់ឈរដល់បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស ការិយាល័យនយោបាយ គណៈលេខា និងលោកអគ្គលេខាបក្ស តូ ឡឹម ប្រទេសជាតិនឹងអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ដោយអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ១០០ ឆ្នាំទាំងពីរ នាំប្រទេសជាតិឱ្យបោះជំហានយ៉ាងរឹងមាំចូលក្នុងយុគសម័យថ្មី ដែលជាយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួន រុងរឿង អរិយធម៌ សុភមង្គល រឹងមាំឈានឡើងសង្គមនិយម៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/នាយករដ្ឋមន្រ្តី/គ្រឿងឥស្សរិយយស/អាយុបក្ស