លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន
18/10/2017 10:03
(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ តុលា នៅរដ្ឋធានី Astana (ប្រទេសកាហ្សាក់ស្ថាន) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មានជំនួបសន្ទនាជាមួយលេខាទី ១ គណបក្សកុម្មុយនីស្តប្រជាជនកាហ្សាក់ស្ថាន លោក Zhanbyl A. Akhmetbekov។

លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកប ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន នាព្រឹកថ្ងៃទី ១៨ តុលា នៅរដ្ឋធានី Astana (ប្រទេសកាហ្សាក់ស្ថាន) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មានជំនួបសន្ទនាជាមួយលេខាទី ១ គណបក្សកុម្មុយនីស្តប្រជាជនកាហ្សាក់ស្ថាន លោក Zhanbyl A. Akhmetbekov។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅកាហ្សាក់ស្ថាន គឺសំដៅរឹតបន្តឹងបន្ថែមនូវចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ លោកស្រីបានសម្ដែងក្ដីសប្បាយរីករាយដោយឃើញគណបក្សនយោបាយនៅកាហ្សាក់ស្ថានសុទ្ធតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម។ រីឯខ្លួនវិញ លេខាទី ១ គណបក្សកុម្មុយនីស្តប្រជាជន កាហ្សាក់ស្ថាន លោក Zhanbyl A. Akhmetbekov បានអះអាងថាវៀតណាមជាមិត្តជិតស្និទ្ធ ហើយកាហ្សាក់ស្ថានជានិច្ចកាលបន្តពង្រឹង និងពង្រីកសមិទ្ធិផលនៃបដិវត្តន៍ខែតុលា និងបន្តគាំទ្រលទ្ធិអន្តរជាតិ បន្ទាប់ពីមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្សកុម្មុយនីស្តប្រជាជនកាហ្សាក់ស្ថាននោះ លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញធ្វើមាតុភូមិនិវត្ត បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន៕
Related







