VOV WorldVOV World
ម៉ាឡេស៊ីនិងចិនឯកភាពបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ
11/05/2016 08:06
(VOVworld) - នាថ្ងៃទី១០ ឧសភា នាយករដ្ឋមន្រ្តី ម៉ាឡេស៊ីលោក Najib Razakនិងសមាជិកក្រុមប្រឹក្សា រដ្ឋចិនលោក Yang Jiechi ដែលកំពុងបំពេញទស្សនកិច្ច នៅប្រទេសអាស៊ីអាគ្នេយ៍នេះ បានឯកភាពលើការ បង្កើនទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។
ម៉ាឡេស៊ីនិងចិនឯកភាពបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ
រដ្ឋមន្ត្រីការបរទេសម៉ឡេស៊ីលោក Anifah Aman និងសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ជួបសន្ទនានៅ Putrajaya (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១០ ឧសភា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak និង សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ដែលកំពុងបំពេញទស្សនកិច្ចនៅ ប្រទេសអាស៊ីអាគ្នេយ៍នេះ បានឯកភាពលើការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ ទ្វេភាគី។នាយករដ្ឋមន្រ្តីលោក Najib បានអះអាងថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេច បើកទូលាយឱកាសសហប្រតិបតិ្តការជាមួយចិនក្នុងរយៈពេលយូរអង្វែងហើយ បន្តបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុនិងទេសចរណ៍ សំដៅជំរុញឲ្យទំនាក់ទំនងម៉ាឡេស៊ីនិងចិនអភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅ មួយថ្ងៃ។រីឯលោក Yang Jiechi បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានអភិវឌ្ឍន៍យ៉ាងលឿននិងរឹងមាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្នុងឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរៀបចំជំនួបចរចារសំខាន់ជាច្រើន៕

More