VOV WorldVOV World
ម៉ាឡេស៊ីអំពាវនាវអាស៊ានយកប្រជាជនជាស្នូល។
06/10/2012 08:26
TTX-ក្រសួងការបរទេសម៉ាឡេស៊ីបានអំពាវនាវបណ្ដា ប្រទេសសមាជិក​អាស៊ានយកប្រជាជនជាស្នូល ព្រម ជាមួយនោះសន្យាថា “អាស៊ានមួយយកប្រជាជន​ជា ស្នូល” នឹងជាខ្លឹមសារមួយក្នុងឆ្នាំប្រធានអាស៊ាន ២០១៥របស់ម៉ាឡេស៊ី។
ម៉ាឡេស៊ីអំពាវនាវអាស៊ានយកប្រជាជនជាស្នូល។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifa Aman         TTX-ក្រសួងការបរទេសម៉ាឡេស៊ីបានអំពាវនាវបណ្ដាប្រទេសសមាជិក​អាស៊ានយកប្រជាជនជាស្នូល ព្រមជាមួយនោះសន្យាថា “អាស៊ានមួយយក ប្រជាជន​ជាស្នូល” នឹងជាខ្លឹមសារមួយក្នុងឆ្នាំប្រធានអាស៊ាន២០១៥របស់ ម៉ាឡេស៊ី។​ ក្នុង​សន្ទរកថានៅវេទិការរំលឹកខួបអាស៊ាន២០១២ ដែលត្រូវបាន រៀបចំនៅរដ្ឋធានី Kuala Lumpur នាថ្ងៃទី៥តុលា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifa Aman បាន​សង្កត់ធ្ងន់​ថា ដើម្បីជំរុញអាស៊ានមួយយកប្រជាជនជាស្នូល ក្រសួងការបរទេស​ម៉ាឡេស៊ីបានចាត់ទុកថា បណ្ដារដ្ឋាភិបាលត្រូវជំរុញនិង បង្កលក្ខណៈសំរាប់​ប្រជាជន​គ្រប់ស្រទាប់រួមសម្លេងក្នុងដំណើរការចេញ សេចក្តីសំរេចរបស់អាស៊ាន ចូលរួមបណ្ដាសកម្មភាពរបស់អាស៊ាន។         ជាមួយប្រធានបទ “សហគមន៍អាស៊ាន២០១៥ អាស៊ានមួយយក ប្រជាជន​ជា​ស្នូល” វេទិការរំលឹកខួបអាស៊ានឆ្នាំនេះបានទាក់ទាញប្រតិភូជាង ៣០០នាក់មកពី​បណ្ដាអង្គការអន្តរជាតិស្ថាប័នដំណាងការទូតវិទ្យាស្ថាន ស្រាវជ្រាវនិងមន្ត្រី​រដ្ឋាភិបាល។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី Nguyen Hong Thao បានចូលរួមវេទិការ៕

More