VOV WorldVOV World
ម៉ាឡេស៊ីត្រៀមរៀបចំសន្និសីទ ថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៩
10/03/2015 10:10
(VOVworld)-សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃ បណ្តាប្រទេសអាស៊ាន (ADMM) លើកទី៩នឹងបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦
ម៉ាឡេស៊ីត្រៀមរៀបចំសន្និសីទ ថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៩
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein  (រូបថតៈkl.coconuts.co ) (VOVworld)-សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន (ADMM) លើកទី៩នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦នៅក្រុង Langkawi រដ្ឋ Kedah  ភាគពាយ័ព្យម៉ាឡេស៊ី។ ក្នុងសន្និសីទកាសែតនាថ្ងៃទី ៩មិនា រដ្ឋមន្ត្រីការពារជាតិម៉ា ឡេស៊ី លោក Hishammuddin Hussein បានឲ្យ ដឹងថា នៅសន្និសីទនេះ បណ្តារដ្ឋមន្ត្រី ការពារជាតិអាស៊ាន នឹងពិភាគ្សាដើម្បី ឆ្ពោះទៅអនុម័តដំណើរការគ្រប់គ្រងបទដ្ឋាន (SOP) សម្រាប់ការសម្រុះ សម្រួលសកម្មភាពជួយឧបត្ថម្ភមនុស្សធម៌ក្នុងតំបន់។ តាមលោក Hussein ថា ដំណើរការនេះ នឹងបានកសាងដោយឈរលើបទពិសោធន៍ និងព័ត៌មានដែល ប្រមូលបានពីបណ្តាប្រទេសជាសមាជិកចំពោះមុខគ្រោះធម្មជាតិ និងរាល់ការ សាកល្បងធំៗ។        ក្រោយពីការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ សន្និសីទ ADMM ក៏បាន ចេញសេចក្តីថ្លែងការណ៍ ស្តីពីទស្សនៈរួមក្នុងការតស៊ូប្រឆាំងពួកឧទ្ទាម  IS ព្រម ទាំងពិភាគ្សាអំពីលទ្ធភាពបង្កើតកម្លាំងរក្សាសន្តិភាពអាស៊ាន ដើម្បីដោះស្រាយ រាល់ជំលោះផ្ទៃក្នុង ដែលប្រព្រឹត្តទៅក្នុងតំបន់ផងដែរ៕