មានចំនួនមនុស្សស្លាប់និងរងរបួសជាច្រើននាក់ក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតនៅ ទីក្រុង Kabul អាហ្វហ្គានីស្ថាន
16/08/2018 07:39
(VOVWORLD) - នាថ្ងៃទី១៥ ខែសីហា ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថានបានប្រកាសថា ការបំផ្ទុះគ្រាប់បែកអត្តឃាត សំដៅលើមជ្ឈមណ្ឌលអប់រំ Mawood ដែលភាគ ច្រើនមានជនមូស្លីមនិកាយ Shi’ite រស់នៅ នៃភាគខាងលិចទីក្រុង Kabul បានបណ្តាលមនុស្សត្រូវបានស្លាប់យ៉ាងហោចណាស់មានចំនួន ២៥ នាក់និង មនុស្សរងរបួសចំនួន ៣៥ នាក់។ នាពេលបច្ចុប្បន្នមិនទាន់មានក្រុមណាមួយ ទទួលខុសត្រូវ ចំពោះការវាយ ប្រហារនេះនៅឡើយទេ។

ការបំផ្ទុះគ្រាប់បែកអត្តឃាតសំដៅលើមជ្ឈមណ្ឌលអប់រំ Mawood បានបណ្តាលមនុស្សត្រូវបានស្លាប់យ៉ាងហោចណាស់មានចំនួន ២៥ នាក់និង មនុស្សរងរបួសចំនួន ៣៥ នាក់ ឧបទ្ទវហេតុនេះបានកើតឡើងក្នុងបរិបទដែលទីក្រុងធំៗជាច្រើននៅទូទាំងប្រទេសអាហ្វហ្គានីស្ថានបានក្លាយទៅជាគោលដៅដោយការវាយប្រហារជាបន្ត បន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះ។ អង្គការ "រដ្ឋអ៊ីស្លាមស្វ័យប្រកាស" (IS) និងក្រុម ឧទ្ទាម Taliban បានអនុវត្តន៍ការវាយប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើន លើកច្រើនសារសំដៅលើកងកម្លាំងសន្តិសុខនិងមូលដ្ឋានយោធារបស់រដ្ឋាភិបាល៕
Related





