VOV WorldVOV World
មានការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមមួយពោរពេញដោយកម្លាំងមាំមួន
09/01/2021 08:47
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ មករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចេញបទបញ្ជាឱ្យបើកការដ្ឋាន សាងសង់មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC) នៅមណ្ឌលឧស្សាកម្មខ្ពស់ Hoa Lac នៃទីក្រុងហាណូយ។
មានការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមមួយពោរពេញដោយកម្លាំងមាំមួន
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រតិភូបានចុចប៊ូតុងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតនិងបើកពិព័រណ៍អន្តរជាតិស្តីពីការច្នៃប្រឌិតនៅវៀតណាមឆ្នាំ ២០២១ (រូបថត៖ VGP) មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងគាំទ្រនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនិងច្នៃប្រឌិត ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរថ្មីនៃគំរូកំណើនផ្អែកលើមូលដ្ឋាននៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ មជ្ឈមណ្ឌលនេះ គ្រោងនឹងសាងសង់លើផ្ទៃដីសរុប ៣៥.០០០ ម៉ែតការ៉េ  ដែលជាកន្លែងប្រមូលផ្តុំសម្រាប់សហគ្រាសក្នុងស្រុកនិងបរទេសនិងក្រុមបច្ចេកវិទ្យាធំៗ ហើយជាកន្លែងសម្រាប់ផ្គត់ផ្គង់បន្ទប់ស្រាវជ្រាវនិងមន្ទីរពិសោធន៍ផលិតផលតាមស្តង់ដារអន្តរជាតិ។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖