VOV WorldVOV World
មានរដ្ឋអាជ្ញាមួយរូបទៀតប្រឆាំងជំទាស់ក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ ប្រធាធាធិបតី Donald Trump
14/02/2017 10:20
(VOVworld) – ការប្រយុទ្ធខាងគត្តិយុតិ្តរវាងរដ្ឋអំណាច អាមេរិកនិងប្រព័ន្ធយុត្តិធម៌ សហរដ្ឋអាមេរិកមិនទាន់ បន្ធូស្រាលនៅឡើយ ក្នុងពេលដែល​ រដ្ឋអាជ្ញាមួយរូប ទៀតនៅរដ្ឋ Virginia ប៉ែកខាងកើតអាមេរិក​ ទើបនឹង ចេញសាលក្រមដំបូង ប្រឆាំងជំទាស់ក្រឹត្យប្រធានាធិបតី អាមេរិក លោក Donald Trump ដែលបំរាមជនអន្តោប្រវេសន៍ មកពីប្រទេសឥស្លាមចំនួន ៧​។
មានរដ្ឋអាជ្ញាមួយរូបទៀតប្រឆាំងជំទាស់ក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ ប្រធាធាធិបតី Donald Trump
មានរដ្ឋអាជ្ញាមួយរូបទៀតប្រឆាំងជំទាស់ក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ ប្រធាធាធិបតី Donald Trump (VNA) (VOVworld) – ការប្រយុទ្ធខាងគត្តិយុតិ្តរវាងរដ្ឋអំណាចអាមេរិកនិងប្រព័ន្ធយុត្តិធម៌  សហរដ្ឋអាមេរិកមិនទាន់បន្ធូស្រាលនៅឡើយ ក្នុងពេលដែល​ រដ្ឋអាជ្ញាមួយរូប ទៀត នៅរដ្ឋ Virginia ប៉ែកខាងកើតអាមេរិក​ ទើបនឹងចេញសាលក្រមដំបូង ប្រឆាំង ជំទាស់ក្រឹត្យប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបំរាមជនអន្តោ ប្រវេសន៍មកពីប្រទេសឥស្លាមចំនួន ៧​។ សាលក្រមនាថ្ងៃទី ១៣ កុម្ភៈ របស់ រដ្ឋ អាជ្ញាសហរដ្ឋអាមេរិក លោក Leonie Brinkema បានឆ្លើយតបនឹងសំណើរ នៃ សហគមន៍សម្បូររុងរឿងរួមរដ្ឋ Virginia ។ នេះគឺជា «បរាជ័យ» ខាងគត្តិយុត្តិ ថ្មីបំផុតដែលរដ្ឋអំណាចរបស់លោក Donald Trump រងរបួសក្នុងដំណើរអនុវត្ត បណ្ដាក្រឹត្យនីតិប្រតិបត្តិ។ នាថ្ងៃដដែល ស្ថាប័នទទួលបន្ទុកអន្តោប្រវេសន៍ អាមេរិកបានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៦៨០ នាក់ក្នុង យុទ្ធនាការ បង្ក្រាបនាពេលថ្មីៗនេះនៅរដ្ឋ Los Angeles ទីក្រុង New York រដ្ឋ North Carolina ជាដើម។​ ក្នុងពេលនោះ នាថ្ងៃដដែល ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតអនុម័ត លើអតីតថ្នាក់ដឹកនាំធនាគារ Goldman Sachs លោក Steven Mnuchin ធ្វើជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសនេះ៕ 

More