មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់សមាគមន៍នារីវៀតណាម
09/08/2015 08:39
(VOVworld) - នាព្រឹកថ្ងៃទី៩ សីហា នៅរដ្ឋធានីហា ណូយ សមាគមន៍នារីវៀត ណាមបានរៀបចំមហា សន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៣ដំ ណាក់ កាល២០១០-២០១៥។

(VOVworld) - នាព្រឹកថ្ងៃទី៩ សីហា នៅរដ្ឋធានីហាណូយ សមាគមន៍នារីវៀតណាម បានរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៣ដំណាក់កាល ២០១០-២០១៥។ថ្លែងមតិនៅទីនេះ សមាជិកអចិន្រ្តៃគណៈលេខាលោក Le Hong Anh បានសង្កត់ធ្ងន់ថា ចលនាប្រឡងប្រណាំងស្នេហាជាតិបានលើកទឹកចិត្តនារី គ្រប់ស្រទាប់ពង្រីកប្រពៃណីសាមគ្គីភាព ច្នៃប្រឌិតក្នុងពលកម្ម សិក្សារៀនសូត្រ និងទទួលបានស្នាដៃឆ្នើមជាច្រើនលើគ្រប់វិស័យនិងក្នុងការកសាងគ្រួសារសម ភាព សុភមង្គល រួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ លោក Le Hong Anh ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់សមាគមន៍នារីវៀតណាម “ត្រូវបន្តជំរុញខ្លាំងចលនាប្រឡងប្រណាំងនារីសកម្មសិក្សារៀនសូត្រ ធ្វើពលកម្ម ច្នៃប្រឌិត កសាងគ្រួសារសុភមង្គលដោយផ្សាភ្ជាប់ជាមួយការអនុវត្តចលនា កសាងជនបទថ្មីនិងនគរអារិយ្យធម៌”។ ក្នុងរយៈពេល៥ឆ្នាំអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិមក មាននារីជិត ៦០០នាក់ដែលត្រូវបានតែងតាំងជាសាស្ត្រាចារ្យ សាស្ត្រាចារ្យរង ហើយនារី ជាង ២លាននាក់ដែលចូលរួមសិក្សារៀនសូត្រដើម្បីប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកទេស ក្នុងការដាំដុះ ចិញ្ចឹមសត្វទៀតផង៕
Related







