VOV WorldVOV World
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមបើកកិច្ចប្រជុំបំរុង
20/01/2016 08:42
(VOVworld)-នាថ្ងៃទី២០មករា មហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្ត វៀតណាមបានបើកកិច្ចប្រជុំបំរុងនៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមបើកកិច្ចប្រជុំបំរុង
(VOVworld)-នាថ្ងៃទី២០មករា មហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀត ណាមបានបើកកិច្ចប្រជុំបំរុងនៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ទីក្រុង ហា ណូយ។​មុននឹងប្រារព្ធពិធីបើក អគ្គលេខាបក្សលោក Nguyen Phu Trong ប្រ ធានរដ្ ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រ ធានរដ្ឋសភា លោក Nguyen Sinh Hung និងសមាជិកការិយាល័យនយោបាយ គណៈលេខាមជ្ឈឹម បក្ស រួមទាំងសមាជិកសមាជិការសភាជាច្រើនរូបបានអញ្ជើញ ចូលដាក់កម្រង ផ្កានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់ សពលោកប្រធាន។ តំណាងចូលរួមកិច្ចប្រជុំបំរុងនៃមហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម           បន្ទាប់មក នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh សមាជិក សមាជិការ ចូលរួមមហាសន្និបាតបក្សលើកទី១២បានបើកកិច្ចប្រជុំបំរុងដើម្បីបោះឆ្នោតគណៈ ប្រធាន គណៈលេខាធិការ និងអនុម័តលើបទបញ្ញត្តិធ្វើការនិងបទបញ្ញត្តិបោះឆ្នោត ជាដើម។           មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀត ណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨មករាឆ្នាំ២០១៦។នៅក្នុងសន្និ សីទកាសែតនាថ្ងៃទី១៨មករា លោក Dinh The Huynh សមាជិកការិយាល័យ នយោបាយនិងជាប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបានឲ្យដឹងថា៖           “ប្រធានបទនៃមហាសន្និបាតនេះគឺ ៖បង្កើនការកសាងបក្សស្អាតស្អំ ស្ថិរ ភាព ពង្រីកនូវកម្លាំងពលំរបស់ជនជាតិទាំងមូលនិងប្រជាធិបតេយ្យសង្គមនិយម ជម្រុញគ្រប់ជ្រុងជ្រោយនិងដោយព្រមៗគ្នាកិច្ចការផ្លាស់ប្តូរថ្មី ការពាររឹងមាំ មាតុ ប្រទេស រក្សាបរិយាកាសសន្តិភាព ខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជា ប្រ ទេសឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត”។           នៅមហាសន្និបាតលើកនេះ នឹងវាយតម្លៃនូវការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតលើកទី១១ និងក្រឡេកមើលឡើងវិញនូវរយៈពេល៣០ឆ្នាំផ្លាស់ ប្តូរថ្មីប្រទេសជាតិ កសាងនិងការពារមាតុប្រទេសនារយៈពេល៥ឆ្នាំខាងមុខ៕