VOV WorldVOV World
មហាវិទ្យាល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយរំលឹកខួបលើកទី២០នៃទិវាបង្កើត
13/12/2016 10:33
(VOVworld)-អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតមហាវិទ្យា ល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយ នាព្រឹកថ្ងៃទី១៣ធ្នូ
មហាវិទ្យាល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយរំលឹកខួបលើកទី២០នៃទិវាបង្កើត
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phucអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតមហាវិទ្យា ល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយ (VOVworld)-អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតមហាវិទ្យា ល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយ នាព្រឹកថ្ងៃទី១៣ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល  វៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សាលាគប្បីយកការ បណ្តុះបណ្តាលវិជ្ជាជីវៈនិងការអនុវត្តធ្វើជាទិសដៅចម្បង។លោកនាយករដ្ឋមន្ត្រី  អញ្ជើញផ្តល់អនុសាស្ត្រថា៖         “មហាវិទ្យាល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយត្រូវខិតខំប្រឹងប្រែងផ្លាស់ប្តូរ  វិធីសាស្ត្របង្រៀននិងសិក្សាដោយលើកកំពស់គុណភាពបណ្តុះបណ្តាលឲ្យផ្សាភ្ជាប់  ជាមួយការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្លាស់ប្តូរបច្ចេកវិទ្យា សំដៅឆ្លើយតបតម្រូវការអំពី ធនធានមនុស្សតាមគោលការដែលបានដាក់ចេញ។​ជាពិសេសត្រូវយកការបណ្តុះ  បណ្តាលវិជ្ជាជីវៈជាផ្នែកចម្បងផងដែរ”។         នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា​ និស្សិតនៃ សាលាធុរកិច្ចនិងបច្ចេកវិទ្យាហាណូយត្រូវមានការប្តេជ្ញាក្នុងការរៀនសូត្រនិង  លើកកំពស់ស្មារតីជាតិ បំពាក់ចំណេះដឹងនិងជំនាញសំដៅជឿជាក់លើខ្លួន ឯងបោះ ជំហានទៅមុខយ៉ាងរឹងមាំ៕