មហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥បានបិទបញ្ចប់
07/08/2015 10:08
Vovworld-បន្ទាប់ពី១៣ថ្ងៃសម្ដែងយ៉ាងផុលផុសលើរោង មហោស្រព Lam Son និងមណ្ឌលទេសចរណ៍ឆ្នេរសមុទ្រ Sam Son

មហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥បានបិទបញ្ចប់ (VNP) Vovworld-បន្ទាប់ពី១៣ថ្ងៃសម្ដែងយ៉ាងផុលផុសលើរោងមហោស្រព Lam Son និងមណ្ឌលទេសចរណ៍ឆ្នេរសមុទ្រ Sam Son ខេត្ត Thanh Hoa មហោស្រព តូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥បានបិទបញ្ចប់នាយប់ថ្ងៃទី៦ សីហា។ ថ្លែងមតិនៅពិធីបិទបញ្ចប់នេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិង ទេសចរណ៍ Vuong Duy Bien អះអាងថា កម្មវិធីបានបង្កើតការយល់ដឹងយ៉ាងជ្រាល ជ្រៅជាងអំពីជីវភាពរស់នៅខាងវប្បធម៍ស្មារតីទំនៀមទំលាប់និងភាពកោសលក្នុង តូរតន្ត្រីបណ្ដាប្រទេសអាស៊ាន។ នេះជាឱកាសដើម្បីផ្សព្វផ្សាយតំលៃសក្ដានុភាព បេតិកភ័ណ្ឌវប្បធម៍បណ្ដាជនជាតិជាមួយភ្ញៀវទេសចរណ៍អន្តរជាតិនិងរួមចំណែក ជំរុញការអភិវឌ្ឍន៍នៃទេសចរណ៍វៀតណាមក៏ដូចជាទេសចរណ៍អាស៊ាន៕
Related







