មិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាសមាជប្រជាជន Tan Trao
16/08/2015 09:12
(VOV)_ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាសមាជប្រជាជន Tan Trao ត្រូវបានប្រារព្វឡើងដ៏មហោឡារឹក នាថ្ងៃទី១៦ សីហានៅ ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang។

មិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាសមាជប្រជាជន Tan Trao (VOV)_ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាសមាជប្រជាជន Tan Trao ត្រូវបានប្រារព្វឡើងដ៏មហោឡារឹក នាថ្ងៃទី១៦ សីហានៅ ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ សមាជប្រជាជន Tan Trao ដើរតួនាទីដ៏សែនសំខាន់ កំរិតប្រវត្តិសាស្ត្រ។ ហើយពីសមាជនេះ បទ បញ្ជាធ្វើកូប្បកម្មត្រូវបានផ្សព្វផ្សាយទៅលើទូទាំងប្រទេស ដើម្បីតស៊ូដណ្ដើមរដ្ឋ អំណាចឡើងវិញ។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន សង្កត់ធ្ងន់ថា៖ “ ពង្រីកស្មារតីនៃសមាជប្រជាជននេះ បក្សទាំងមូល ប្រជាជនទាំងមូលនិង កងទ័ពទាំងមូល ត្រូវខំប្រឹងប្រែង សាមគ្គីភាព ឆ្លៀតយកឱកាស ឆ្លងកាត់រាល់ការ លំបាកសាកល្បង ជំរុញខ្លាំងលើគ្រប់វិស័យ រួមជាមួយការផ្លាស់ប្តូរថ្មី ការពាររឹង មាំប្រទេសជាតិ នាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ និងសុភមង្គល់៕”
Related





