VOV WorldVOV World
មិនទុកឲ្យស្ថានភាពជនរួមជាតិជាជនជាតិភាគតិចខ្វះដីផលិតកម្ម
21/07/2014 09:16
Vovworld-មិនទុកឲ្យស្ថានភាពជនរួមជាតិជាជនជាតិភាគតិចខ្វះដី​ផលិតកម្ម។
មិនទុកឲ្យស្ថានភាពជនរួមជាតិជាជនជាតិភាគតិចខ្វះដីផលិតកម្ម
រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាមលោក Giang Seo Phu ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ (vtv.vn)         Vovworld-មិនទុកឲ្យស្ថានភាពជនរួមជាតិជាជនជាតិភាគតិចខ្វះដី​ផលិតកម្ម។ នោះជាការអះអាងរបស់រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជន​ជាតិ​វៀតណាម​ លោក Giang Seo Phu ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ នា​ថ្ងៃ​ទី២០កក្កដា។ លោក រដ្ឋមន្ត្រី Giang Seo Phu បានចាត់ទុកថា ជីវភាពរស់នៅរបស់ជនរួម​ជាតិជាជនជាតិ ​ភាគ​តិច​​នៅដំបន់ព្រៃភ្នំនៅមានការលំបាកជាច្រើន អត្រាគ្រួសារ​ក្រីក្រនៅខ្ពស់។ តាមលោក Giang Seo Phu ថា នាបច្ចុប្បន្ន ធនាគារគោលនយោបាយសង្គមនៅបណ្ដា​ដំបន់បានមានការណែនាំលំអិត​នីតិវិធីសំណុំ​បែបបទត្រូវបានខ្ចីទុនដើម្បីរៀបចំ​ផលិតកម្មកាត់បន្ថយភាពក្រីក្រលើកកំពស់​ជីវភាពរស់នៅសំរាប់ប្រជាជន។ ចំពោះ​ មតិដែលចែងថា ជនរួមជាតិជាជនជាតិភាគតិចនៅ​ដំបន់​​ព្រៃភ្នំកំពុងខ្វះដីផលិតកម្ម រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិ​វៀតណាមលោក Giang Seo Phu បាន ឲ្យដឹងថា៖         “យើងខ្ញុំត្រូវបាននាយករដ្ឋមន្ត្រីប្រគល់ភារកិច្ចធ្វើអធិបតីជាមួយក្រសួង​ស្ថាប័ន​ពិនិត្យឡើងវិញគោលនយោបាយសំរាប់ជនរួមជាតិនៅដំបន់ព្រៃភ្នំ។ ឥឡូវនេះដើម្បី​ជំនះពុះពារលើស្ថានភាពខ្វះដីធ្លីនោះបណ្ដាដំបន់ត្រូវតុល្យភាពដីដោយខ្លួនឯង រៀបចំ​ដីធ្លីដើម្បីប្រជាជនផ្ទេរប្តូរមុខរបរនិងបើកទូលាយរបរ​ផលិតកម្ម៕”