VOV WorldVOV World
មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មអាមេរិកចង់ពង្រឹងទំនាក់ទំនងដៃគូជាមួយដៃគូនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
02/03/2017 10:50
(VOVworld) – ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានអះអាងនូវ គោលបំណងបន្តកិច្ចសន្យា ទ្វេភាគីជាមួយបណ្ដាដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សំដៅរក្សាទ្រង់ទ្រាយឥទ្ធិពលរបស់អាមេរិកក្នុងតំបន់។
មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មអាមេរិកចង់ពង្រឹងទំនាក់ទំនងដៃគូជាមួយដៃគូនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មអាមេរិកចង់ពង្រឹងទំនាក់ទំនងដៃគូជាមួយដៃគូនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (VNA) (VOVworld) – ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានអះអាងនូវ  គោលបំណងបន្តកិច្ចសន្យាទ្វេភាគីជាមួយបណ្ដាដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សំដៅរក្សាទ្រង់ទ្រាយឥទ្ធិពលរបស់អាមេរិកក្នុងតំបន់។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ  ដែលត្រូវបានប្រកាស នាថ្ងៃទី ១ មិនា  USTR បានឲ្យដឹងថា៖ រដ្ឋអំណាចរបស់  ប្រធានាធិបតី Donald Trump នឹងដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី  ដែលនាំមកនូវផលប្រយោជន៍ជាងបើប្រៀបនឹងដៃគូនៅទីផ្សារសំខាន់ៗ។ ការដក  ចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹង  បើកចេញឱកាសដំណើរការចរចារទ្វេភាគីរវាងអាមេរិកជាមួយប្រទេសនៅសេស​ សល់ក្នុង TPP។ នាថ្ងៃដដែល សមាជិកសភាអាមេរិកនានាក៏អំពាវនាវឲ្យរដ្ឋាភិ បាលអាមេរិកបន្តផ្តល់អាទិភាពចូលក្នុងការវិនិយោគប្រភពធនធានមនុស្ស សំរាប់ តំបន់អាស៊ី-ប៉ាស៊ីហ្វិកថែមទៀត៕