មជ្ឈដ្ឋានអ្នកជំនាញការព្រមានអំពីផលវិបាកក្នុងការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក
09/03/2017 10:39
(VOVworld) - គោលនយោបាយឆ្លងដែនថ្មីរបស់ អាមេរិកនឹងធ្វើឲ្យកើនឡើងការ ជួញដូរមនុស្សនិង ការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ជនអន្តោប្រវេសន៍ ខុសច្បាប់។

ក្រុមបាតុករប្រឆាំងជំទាស់គោលនយោបាយអន្តោប្រវេសន៍ថ្មីរបស់អាមេរិក (រូបថត៖Reuters) (VOVworld) - គោលនយោបាយឆ្លងដែនថ្មីរបស់អាមេរិកនឹងធ្វើឲ្យកើនឡើងការ ជួញដូរមនុស្សនិងការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ជនអន្តោប្រវេសន៍ខុសច្បាប់។ នេះជាមតិដែលត្រូវបាននាំចេញនាថ្ងៃទី៨ មិនា ដោយ Verisk Maplecroft ជា ក្រុមហ៊ុន អង់គ្លេសជំនាញខាងវាយតំលៃអំពីហានិភ័យចំពោះក្រុមហ៊ុននានាដែលចូលរួមខ្សែ សង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។តាមក្រុមហ៊ុននេះថា ការរឹតបន្តឹងគោលនយោ បាយអន្តោប្រវេសន៍របស់អាមេរិកនឹងក្លាយទៅជាមូលហេតុមួយក្នុងចំណោមមូល ហេតុស្នូលដែលបណ្ដាលឲ្យកើតមានឡើងការរំលោភបំពានសិទ្ធិ មនុស្សនៅក្នុង សហគ្រាសនាឆ្នាំ២០១៧។ចំពោះមុខវិធានការទប់ស្កាត់ជនអន្តោប្រវេសន៍របស់ អាមេរិកនោះ បទល្មើសជួញដូរមនុស្សនឹងខំប្រឹងប្រែងដើម្បីជញ្ជូន មនុស្សទៅក្នុង ប្រទេសនេះ។ប្រការនេះមានន័យថា ជនអន្តោប្រវេសន៍ខុសច្បាប់ នឹងត្រូវចំណាយ ប្រាក់ជាច្រើនជាងមុនក៏ដូចជារងហានិភ័យត្រូវកេង ប្រវ័ញ្ចកម្លាំងពលកម្មផងដែរ៕
Related







