VOV WorldVOV World
មនុស្សជាច្រើននាក់ស្លាប់ក្នុងការវាយប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែនខាងកើត
14/02/2015 08:05
(VOVworld)-នាថ្ងៃទី១៣កុម្ភៈ យ៉ាងហោចណាស់មាន មនុស្សចំនួន១៥នាក់ត្រូវ ស្លាប់ក្នុងបណ្តាការប្រយុទ្ធ គ្នាថ្មីបំផុតនៅភាគខាងកើតប្រទេសអ៊ុយក្រែន
មនុស្សជាច្រើននាក់ស្លាប់ក្នុងការវាយប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែនខាងកើត
មនុស្សជាច្រើននាក់ស្លាប់ក្នុងការវាយប្រយុទ្ធគ្នានៅប្រទេស អ៊ុយក្រែនខាងកើត(រូបថតៈAFP-TTXVN) (VOVworld)-នាថ្ងៃទី១៣កុម្ភៈ យ៉ាងហោចណាស់មានមនុស្សចំនួន១៥នាក់ត្រូវ ស្លាប់ក្នុងបណ្តាការប្រយុទ្ធគ្នាថ្មីបំផុតនៅភាគខាងកើតប្រទេសអ៊ុយក្រែន មុន នឹងពេលវេលាដែលបទឈប់បាញ់ថ្មីមានសុពលភាពតាមកិច្ចព្រមព្រៀងទើប នឹងសម្រេចបាននៅរដ្ឋធានី Minsk (បេឡារុស) របស់ក្រុមចតុភាគី Normandie។ រដ្ឋអំណាច Kiev និងភាគីប្រឆាំងនៅភាគខាងកើតអ៊ុយក្រែនបានឲ្យដឹងថា ជន ស៊ីវិលចំនួន៧នាក់ត្រូវស្លាប់ ខណៈពេល កងទ័ពអ៊ុយក្រែនជូនដំណឹងថា មាន ទាហាន៨នាក់ត្រូវស្លាប់ និង៣៤នាក់ទៀតរងរបួស ក្នុងការប្រយុទ្ធគ្នាមុននេះ។ តាមកិច្ចព្រមព្រៀងទើបនឹងទទួលបាន របស់ក្រុមចតុភាគី Normandie ចាប់ពី ម៉ោង ០ ថ្ងៃទី១៥កុម្ភៈ (ម៉ោងតំបន់) ភាគីចូលរួមការប្រយុទ្ធនានានៅខាងកើត អ៊ុយក្រែនត្រូវឈប់បាញ់និងចាប់ផ្តើមដកចេញអាវុធធុនធ្ងន់ចេញពីតំបន់សឹក៕

More