VOV WorldVOV World
មនុស្សរាប់សិបនាក់ស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសនៅព្រះវិហារអ៊ីស្លាមមួយនៅស៊ីរី
17/03/2017 07:26
(VOVworld) - មនុស្សយ៉ាងហោចណាស់៤២នាក់បាន ស្លាប់និងមនុស្សជាច្រើន នាក់ទៀតត្រូវរងរបួសក្នុងការ វាយប្រហារតាមជើងអាកាសតម្រង់ទៅលើព្រះ វិហារ អ៊ីស្លាមមួយនៅប៉ែកខាងជើងស៊ីរីកាលពីយប់ថ្ងៃទី១៦ មិនា។
មនុស្សរាប់សិបនាក់ស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសនៅព្រះវិហារអ៊ីស្លាមមួយនៅស៊ីរី
កុមារីមួយរូបឈរនៅលើសំណង់ត្រូវបំបែកបំបាក់ដោយគ្រាប់បែកនៅទីរួមខេត្ត al-Bab ប៉ែកខាងជើងស៊ីរី កាលពីខែកុម្ភៈ ឆ្នាំ២០១៧ (រូបថត៖Reuters) (VOVworld) - មនុស្សយ៉ាងហោចណាស់៤២នាក់បានស្លាប់និងមនុស្សជាច្រើន នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើព្រះវិហារ អ៊ីស្លាមមួយនៅប៉ែកខាងជើងស៊ីរីកាលពីយប់ថ្ងៃទី១៦ មិនា។អ្នកដឹកនាំអង្គការ ឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) លោក Rami Abdel Rahman ឲ្យដឹងថា យន្តហោះ ចម្បាំងមិនស្គាល់មួយចំនួនបានវាយប្រហារទៅលើព្រះវិហារអ៊ីស្លាមនៅភូមិ Al- Jineh ដែលឆ្ងាយពីទីក្រុង Aleppo ប្រមាណ៣០គីឡូម៉ែត្រ។ការវាយប្រហារនេះកើត មានឡើងនៅពិធីបួងសួងពេលរាត្រី។ភូមិពោលខាងលើត្រូវបានកម្លាំងបះបោរនិង ក្រុមអ៊ីស្លាមទន្ទ្រានកាន់កាប់៕